បាត់ដាន​ស្រឡាង​ដឹក​អ្នកដំណើរ​ឥណ្ឌូ​នេ​ស៊ី​មួយ​គ្រឿង​ បាត់​ខ្លួន​មនុស្ស​រាប់​សិប​នាក់

ចែករំលែក៖

​កាលពី​ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០១៥​ ក្រុម​ជួយ​សង្គ្រោះ​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​បន្តសកម្មភាព​ស្វែងរក​ជន​រង​គ្រោះ​ដែល​នៅ​បាត់​ខ្លួន​រាប់​សិប​នាក់​ ក្រោយ​ពី​ហេតុការណ៍​គ្រោះថ្នាក់​ស្រឡាង​កំពុង​បើក​សុខៗ​ ស្រាប់តែ​មាន​បញ្ហា​ហើយ​មានការ​បាត់ដាន​តែ​ម្តង​ដែល​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​២​ថ្ងៃ​ទៅ​ហើយ​នោះ​ ។​

indonesia-is-heavily-data

​ប្រភព​ព័ត៌មាន​ក្នុង​តំបន់​បាន​ផ្សព្វផ្សាយ​ថា​ អ្នកដំណើរ​ជិត​៨០​នាក់​បាន​និង​កំពុង​នៅ​បាត់​ខ្លួន​ ក្រោយ​ពី​ស្រឡាង​ដឹក​អ្នកដំណើរ​មាន​បញ្ហា​នៅ​ពាក់កណ្តាល​ទី​ ស្រប​ពេល​ដែល​មាន​អាកាសធាតុ​មិន​អំណោយផល​កាលពី​ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​តំបន់​ Sulawesi​ នោះ​ ។​ ក្រុម​ជួយ​សង្គ្រោះ​បាន​បន្តសកម្មភាព​ស្វែងរក​ដាន​ស្រឡាង​ ក៏​ដូច​ជា​ជន​រង​គ្រោះ​ កាលពី​ថ្ងៃ​ទី​២១​ ខែធ្នូ​ ដោយ​សង្ឃឹម​ក្នុង​ចិត្ត​ថា​ នឹង​រក​ឃើញ​សញ្ញា​នៃ​ស្រឡាង​នោះ​ ព្រម​ជាមួយ​ជន​រង​គ្រោះ​ផង​ដែរ​ ។​

​រហូត​មក​ដល់​ពេល​នេះ​ មនុស្ស​៣​នាក់​បាន​បាត់បង់​ជីវិត​ ក្នុង​នោះ​២​នាក់​ជា​កុមារ​ ។​ ពួក​គេ​សុទ្ធតែ​ជា​ពលរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​។​ ប៉ូលិស​បាន​អះអាង​ថា​ មនុស្ស​៣៩​នាក់​បាន​ជួយ​សង្គ្រោះ​ចេញពី​ការ​លិច​ទឹក​ ។​ ជន​រង​គ្រោះ​ខ្លះ​ត្រូវ​ក្រុម​អ្នកនេសាទ​សង្គ្រោះ​ អ្នកខ្លះ​ទៀត​តោងរ​សាត់អណ្តែត​តាម​ពោង​ខ្យល់​រាប់​ម៉ោង​ទម្រាំ​ក្រុម​ជួយ​ជំនួយ​ទៅ​ដល់​ ។​

​សាច់ញាតិ​ក្រុម​គ្រួសា​អ្នកដំណើរ​ដែល​ជួប​គ្រោះថ្នាក់​ខាងលើ​បាន​នាំ​គ្នា​ប្រមូលផ្តុំ​គ្នា​ដើម្បី​រង់ចាំ​ដំណឹង​សាច់ញាតិ​ក្រុម​គ្រួសារ​រៀងខ្លួន​ថា​ តើ​មាន​វាសនា​បែប​ណា​នោះ​ស្ថិត​នៅ​ក្នុង​តំបន់​ Siwa​ ទី​ដែល​ស្រឡាង​បាន​ចេញដំណើរ​ ហើយ​បាន​បាត់ដាន​ និង​បាត់​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​នោះ​ ។​

 

​អាជ្ញាធរ​នៅ​ពេល​នេះ​បាន​ដាក់​ការ​សង្ឃឹមថា​ អាច​នឹង​រក​ឃើញ​ស្រឡាង​ ក៏​ដូច​ជន​រង​គ្រោះ​ទាំងអស់​ ដោយសារ​ថា​ នៅ​ពេល​នេះ​ អាកាសធាតុ​ស្ថិត​នៅ​តំបន់​ដែល​ស្រឡាង​បាត់ដាន​នោះ​មាន​ភាពល្អ​ប្រសើរ​វិញ​ហើយ​ ។​ អំឡុង​ពេល​ដែល​ស្រឡាង​មាន​បញ្ហា​នោះ​ កម្ពស់​រលក​ទឹក​នៅ​ទី​នេះ​មាន​កម្ពស់​រហូត​ដល់​៥​ម៉ែត្រ​ ។​ ក្រុម​ជួយ​សង្គ្រោះ​បាន​អះអាង​ថា​ ពួក​គេ​មាន​សុទិដ្ឋិនិយម​នៅ​ក្នុង​ថ្ងៃ​ទី​២១​ ខែធ្នូ​នេះ​ដោយសារ​អាកាសធាតុ​បាន​អំណោយផល​ ហើយ​សង្ឃឹមថា​ នឹង​រក​ឃើញ​ស្រឡាង​ និង​ជន​រង​គ្រោះ​ទាំងនោះ​ ។​

 

​នាវា​៦​គ្រឿង​ ឧទ្ធម្ភាគចក្រ​១​គ្រឿង​ត្រូវ​ចូលរួម​ធ្វើ​សកម្មភាព​ស្វែងរក​ជន​រង​គ្រោះ​ពី​ទីកន្លែង​ដែល​ស្រឡាញ​ចេញដំណើរ​រហូត​ដល់ទី​តាំង​ដែល​ជួប​បញ្ហា​ ។​ អាជ្ញាធរ​បាន​ច្រានចោល​ដែល​ថា​ ស្រឡាង​នេះ​ត្រូវ​លិច​ទឹក​ ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​បាន​រាយការណ៍​ថា​ ស្រឡាង​នេះ​បាន​លិច​ចូល​ទៅ​ក្នុង​បាតសមុទ្រ​រួច​ហើយ​ វា​មិន​អាច​អណ្តែត​រសាត់​តាម​យថាកម្ម​នៅ​លើ​ផ្ទៃ​ទឹកបាន​ឡើយ​បន្ទាប់​ពី​ម៉ាស៊ីន​មាន​បញ្ហា​នោះ​ ។​

​ឥណ្ឌូ​នេ​ស៊ី​ជា​ប្រទេស​ប្រជុំ​ទៅ​ដោយ​ដី​កោះ​តូច​ប្រមាណ​១៧.០០០​ដែន​កោះ​ព័ទ្ធ​ជុំវិញ​ ។​ ពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​មក​ពឹងផ្អែក​ទៅ​លើ​ស្រឡាង​ដឹក​អ្នកដំណើរ​ ប៉ុន្តែ​ប្រព័ន្ធ​សុវត្ថិភាព​ទៅ​លើ​ផ្លូវទឹក​នៅ​ក្នុង​ប្រទេស​នេះ​ មិន​ទាន់​ល្អ​ប្រសើរ​ណាស់ណា​នោះ​ទេ​ ហើយ​ជា​និច្ចកាល​តែងតែមាន​គ្រោះថ្នាក់​កើតឡើង​មិន​ឈប់​ ៕​

families-of-missing-ferry

indonesian-rescue-workers-data

the-indonesian-data

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print