អ្នក​ប្រដាល់​៤​នាក់​ឈ្នះ​៣​ពិន្ទុ​ដូច​គ្នា​នៅ​សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​កាលពី​ថ្ងៃ​ទី​១៩-២០​ខែធ្នូ​

ចែករំលែក៖

​ភ្នំពេញ​៖​ អ្នក​ប្រដាល់​៤​នាក់​មក​ពី​ក្លិប​ប្រដាល់​ផ្សេង​គ្នា​សុទ្ធតែ​រកបាន​ម្នាក់​៣​ពិន្ទុ​ ក្រោយ​ពី​វាយ​គូប្រកួត​រៀងៗ​ខ្លួន​ កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​និង​ល្ងាច​ថ្ងៃអាទិត្យ​ទី​ ១៩-២០​ខែធ្នូ​ ឆ្នាំ​២០១៥​កន្លង​ទៅ​ នៅ​សង្វៀន​ទូរទស្សន៍​ ប៉ុស្តិ៍​លេខ​៥​ ចំនួន​២​កម្មវិធី​ ក្នុង​នោះ​កីឡាករ​ សុខ​ សុវណ្ណ​ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​ វាយ​ឈ្នះ​កីឡាករ​ ថៃ​ ឈ្មោះ​ Yort​ Sing​ ដោយ​ពិន្ទុ​ ខណៈ​ដែល​កីឡាករ​ ម៉​ន​ ចាន់​ដា​រ៉ា​ មក​ពី​ក្លិប​ ការិយាល័យ​ ទី​៥​ កងទ័ពជើងគោក​ វាយ​ឈ្នះ​កីឡាករ​ រឿង​ សា​រ័​ត្ន​ មក​ពី​ក្លិប​កងពលតូច​ឆត្រយោង​លេខ​៩១១​ ដោយ​ពិន្ទុ​ ។​

TV5

​សម្រាប់​កីឡាករ​ សុខ​ សុវណ្ណ​ Yort​ Sing​ ម៉​ន​ ចាន់​ដា​រ៉ា​និង​កីឡាករ​ រឿង​ សា​រ័​ត្ន​ ពួក​គេ​ទាំង​៤​នាក់​ នេះ​ប្រកួត​ក្នុង​កម្មវិធី​កំពូល​អ្នក​ប្រដាល់​ស៊ីម៉ងត៍​អូដ្ឋ​វគ្គ​២​ ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ ស្ថិត​នៅ​ពូ​ល​B​ ហើយ​ជា​លទ្ធ​ផ​ ល​ជុំ​ទី​១​ស​ប្តា​ហ៍​ទី​២​ កីឡាករ​ សុខ​ សុវណ្ណ​មាន​៣​ពិន្ទុ​ និង​កីឡាករ​ ម៉​ន​ ចាន់​ដា​រ៉ា​ ក៏​រកបាន​៣​ពិន្ទុ​ផង​ដែរ​។​

​ពូ​ល​A​ មាន​កីឡាករ​ ឌុ​ម​ កែវ​ ដា​ មក​ពី​ក្លិប​មកុដ​រាជសីហ៍​ កីឡាករ​ថៃ​ ឈ្មោះ​Pich​ Phanom​ កីឡាករ​ សេក​ គឹ​ម​រួន​ មក​ពី​ក្លិប​ អង្គរ​មាន​ជ័យ​ខេត្តសៀមរាប​ និង​ កីឡាករ​ ឆាយ​ មាស​ មក​ពី​ក្លិប​សំរោង​កោង​កីឡា​ ខេត្ត​បន្ទាយ​មាន​ ជ័យ​ ត្រូវ​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល​ ហើយ​កីឡាករ​ ២​នាក់​ក្នុង​ពូ​ល​នីមួយៗ​ដែល​មាន​ពិន្ទុ​ ច្រើន​ជាងគេ​ ត្រូវ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ពាកកណ្តាល​ផ្តាច់ព្រ័ត្រ​និង​ផ្តាច់ព្រ័ត្រ​។​

​ដោយឡែក​លទ្ធផល​ប្រកួត​ មួយ​កម្មវិធី​ទៀត​ គឺ​ប្រកួត​ប្រដាល់​ក្បាច់​បុរាណ​ខ្មែរ​ ដណ្តើម​ពានរង្វាន់​ទី​ហ្វី​ ទម្ងន់​៥៧​គីឡូក្រាម​ នៅ​សង្វៀន​ខាងលើ​នេះ​ដែរ​ កីឡាករ​ គួ​ន​ ប៊ុ​ន​ហ៊ី​ម​ មក​ពី​ ក្លិប​ពន្លឺ​ សាមគ្គី​ខេត្ត​បាត់​ ដំបង​ បាន​វាយ​ឈ្នះ​កីឡាករ​ ចាត​ សីហា​ មក​ពី​ក្លិប​អប់រំ​កាយ​និង​កីឡា​ ស្រុក​អន្លង់​វែង​ខេត្តឧត្តរមានជ័យ​ដោយ​ពិន្ទុ​ ។​ កីឡាករ​ បឺត​ សង្ឃឹម​ មក​ពី​ក្លិប​ រ៉ា​ហាប់​ស្វាយប៉ាក​ យកឈ្នះ​កីឡាករ​ ម៉​ន​ រ៉ៃ​យ៉ា​ មក​ពី​ក្លិប​ការិយាល័យ​ទី​៥​ កងទ័ពជើងគោក​ ដោយ​ពិន្ទុ​។​

​ចំពោះ​លក្ខខណ្ឌ​នៃ​ការ​ប្រកួត​គឺ​ខុស​គ្នា​ពី​ការ​ប្រកួត​ កម្មវិធី​កំពូល​អ្នក​ប្រដាល់​ស៊ីម៉ងត៍​អូដ្ឋ​ ពីព្រោះ​កម្មវិធី​ ទ្វី​ហ្វី​ មាន​កីឡាករ​ ចូលរួម​រហូត​ដល់​ទៅ​៣២​នាក់​ ហើយ​រូបមន្ត​ប្រកួត​តម្រូវ​ឲ្យ​កីឡាករ​ ទាំងអស់​ប្រកួត​វិល​ជុំ​ សម្រាំង​យក​ តែ​១៨​នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​កីឡាករ​ម​៣២​នាក់​នោះ​។​ ដើម្បី​បន្ត​ការ​ប្រកួត​វគ្គ​ទី​២​ជុំ​ទី​២​ គេ​តម្រូវ​ឲ្យ​កីឡាករ​ ទាំង​១៦​នាក់​ប្រកួត​វិល​ជុំ​ដដែល​ដោយ​ជម្រុះ​ទុក​តែ​៨​នាក់​ ឡើង​ទៅ​វគ្គ​ទី​៣​បន្ត​ ។​ ក្រោយមក​កីឡាករ​ទាំង​៨​នាក់​នេះ​ត្រូវ​ប្រកួត​វិល​ជុំ​ជម្រុះ​ទុក​តែ​៤​នាក់​ សម្រាប់​ប្រកួត​វគ្គ​ពាកកណ្តាល​ផ្តាច់ព្រ័ត្រ​ និង​ផ្តាច់ព្រ័ត្រ​ ដណ្តើម​ យក​ពាន​ជើងឯក​ទ្វី​ហ្វី​ វគ្គ​២​ទម្ងន់​៥៧​គីឡូក្រាម​។​

​គួរ​រំលឹក​ថា​ ការ​ប្រកួត​ដណ្តើម​ពានរង្វាន់​ទ្វី​ហ្វី​ ចាប់ពី​ដំណាក់កាល​ទី​១​រហូត​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ តម្រូវ​ឲ្យ​ កីឡាករ​ វាយ​តែ​៣​ទឹក​ប៉ុណ្ណោះ​ ក្នុង​មួយ​ប្រកួត​ ៕​

dw

TV5 រូប

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print