ខេត្តព្រះវិហារ ៖ ឆ្លេីយតបទៅនឹងដំណឹងមិនពិតដែលបានចែកចាយតៗគ្នានៅលេីបណ្តាញទំនាក់ទំនងហ្វេសប៊ុក ពាក់ព័ន្ធការចោទថាព្រះ សង្ឃប្រេីហិង្សាលេីលោកនេន២អង្គព្រោះរំខាន ផឹកស្រាក្នុងវត្ត ដែលបានប្រព្រឹត្តឡេីងនៅនៅ ចំណុចបរិវេណវត្តឧត្តរគិរីទួលអណ្តែត ហៅវត្តថ្នល់បែក ស្ថិតក្នុងភូមិថ្នល់បែក ឃុំថ្មីស្រុកគូលែនខេត្តព្រះវិហារ ។
ចំពោះករណីនេះស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សូមធ្វេីការបំភ្លឺជូនដល់សាធារណជន និងម្ចាស់គណនីFB ឈ្មោះ sorphea ps ដូចតទៅនេះ ៖ រឿយនេះ លោកសង្ឍពិតជាបានប្រេី ហិង្សាមែន ទោះយ៉ាងបន្ទាប់ពីកើតហេតុ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មីទៅដល់កន្លែងកើតហេតុ ហើយធ្វើការសួរនាំជាមួយណាព្យាបាល គិតយ៉ាងម្តេច ចំពោះរឿងនេះ ប៉ុន្តែអាណាព្យាបាល បានឆ្លេីយ មិនបានប្ដឹងផ្ដល់ទៅណាទេ ដោយគ្រាន់ឲ្យអាជ្ញាធរ និងការិយាល័យធម្មការស្រុកធ្វើការអប់រំ ណែនាំ ព្រះគ្រូចៅអធិការ កុំអោយប្រព្រឹត្តសកម្មភាពបែបនេះតទៅទៀត ។ ចំណែកជនរងគ្រោះទាំង២អង្គ ត្រូវបានអាណាព្យាបាលយកទៅព្យាបាលនៅផ្ទះរៀងខ្លួន ។ ចំពោះពាក្យចោទថាបាន រំខានលោកសង្ឃផឹកស្រាក្នុងវត្ត គឺមិនពិតទេ ។
អាជ្ញាធរមានសមត្ថកិច្ចសូមបញ្ជាក់ថា ចំពោះករណីនេះ បានអនុវត្តតាមច្បាប់រួចហេីយដែរ។
សូមរំលឹកថា កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល៩និង៣០នាទី មានអំពេីហិង្សា ដោយចេតនកើតឡើងនៅចំណុច បរិវេណវត្តឧត្តរគិរីទួលអណ្តែត ដែលហៅវត្តថ្នល់បែក ស្ថិតក្នុងភូមិថ្នល់បែក ឃុំថ្មីស្រុកគូលែនខេត្តព្រះវិហារ បង្កឡេីងដោយព្រះសង្ឃព្រះ នាមសាយ នី ព្រះជន្ម៥៣វស្សា ជាចៅអធិការវត្ត ទៅលេីលោកនេន២អង្គ ១- ព្រះនាម ភ័ណ ហេងឡុង ព្រះជន្ម១៣វស្សា គង់នៅវត្តថ្នល់បែក បណ្តាលអោយរងរបួសខ្នងនិងមុខ និង២-ព្រះ នាមស៊ីម សាយ ព្រះជន្ម ១៤វស្សា គង់នៅវត្តជាមួយគ្នា បណ្តាលអោយរងរបួសខ្នងនិងមុខ ។
តាមការស្រាវជ្រាវ អាជ្ញាធរមានសមត្ថកិច្ចរកឃេីញមូលហេតុថា នៅមុនពេលកេីតហេតុ លោកនេនទាំង ២ អង្គបានប្រឡែងគ្នានៅលើ សាលាឆាន់ ពេលនោះចៅអធិការវត្តហាមមិនស្ដាប់ ក៏កើតជាកំហឹង ចាប់នេនទាំង២អង្គវាយនឹងខ្សែភ្លើង ទះនិងដៃ ព្រមទាំងទាត់ និងជើងបណ្ដាលឲ្យរងរបួសទាំងពីរអង្គតែម្តង ។
ទោះយ៉ាងណា ករណីនេះ អាណាព្យាបាលមិនបានប្ដឹងផ្ដល់ទៅណាទេ ដោយគ្រាន់ឲ្យអាជ្ញាធរ និងការិយាល័យធម្មការស្រុកធ្វើការអប់រំ ណែនាំ ព្រះគ្រូចៅអធិការ កុំអោយប្រព្រឹត្តសកម្មភាព បែបនេះតទៅទៀត ចំណែកជន រងគ្រោះទាំង ២អង្គ ត្រូវបានអាណាព្យាបាលយកទៅព្យាបាល នៅផ្ទះរៀងខ្លួន ។ ដូច្នេះសូមសាធារណជន និងម្ចាស់ហ្វេសប៊ុកខាងលេីនេះកុំភ័ន្តច្រឡំ និងបញ្ឈប់ការចែកចាយដំណឹងមិនពិតនេះតទៅ ទៀត៕ ដោយ ៖ វណ្ណៈ