នារីស្រស់ស្អាតម្នាក់បន្ទាប់ពីផឹកស្រវឹង​ សង្ស័យ​កេីតវិបត្តិផ្លូវចិត្ត​ មកលោតទឹកស្លាប់ខ្លួន​មិនស្លាប់​ បែរជារបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​៖​ អាធ្រាត្រ​ស្ងាត់​ទៅ​ហើយ​ ស្រីស្រស់​សោភាម្នាក់បានដេីរចេញពីតូបស្រាក្រឡុងឡេីងលេីបង្កាន់ដៃស្ពានមាត់ទន្លេម្តុំជ្រោយចង្វាក្នុង​បំណងលោត​សម្លាប់ខ្លួន​ តែមិនស្លាប់បែរជារ​បួសធ្ងន់ទៅវិញ​ ត្រូវ​បាន​ជួយ​សង្គ្រោះ​បញ្ជូនទៅ​ មន្ទីរ​ពេទ្យ​ ។

សាក្សីអោយដឹងថា​ នៅមុនពេលកេីតហេតុ​ គេឃេីញនារីរូបស្រស់ខាងលេីនេះ​ មិនដឹងមានវិប្បត្តិអ្វីបានមកអង្គុយផឹកស្រា​តែម្នាក់ឯង​នៅតូបស្រាក្រឡុកមួយកន្លែងខាងជេីងសាលាបឋសិក្សាជ្រោយចង្វា​ សង្កាត់ជ្រោយចង្វា​ ខណ្ឌជ្រោយចង្វា​ រួចក៏ដេីរមកលោតពីកង្កាន់ដៃស្ពាន​ តែមិនសម្រេចបណ្តាលអោយរងរបួសត្រូវបានបញ្ជូនទៅ​សង្គ្រោះភ្លាមៗ​ កាលពីវេលា​ម៉ោង២ និង៤០​ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩​ ។

សាក្សីបន្តថា​ បន្ទាប់មកក៏ដេីរទៅអង្គុយយំនៅ​ មាត់ទន្លេក្រោមមកស្រាប់តែលោតចុះទៅក្រោមបំណងសម្លាប់ខ្លួនតែលោតប៉ះច្រាំងទន្លេដែលគេចាក់បេតុងបណ្តាលអោយរងរបួសទេីបបង្កកាភ្ញាក់ផ្អេីលដល់អ្នកជិតខាងហៅរថយន្តសង្គ្រោះមកដឹកយកទៅមន្ទីរពេទ្យភ្លាមៗ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print