កូរ៉េខាងត្បូងព្យាយាមកាត់បន្ថយ ភាពតានតឹងជាមួយ​ជប៉ុន ក្នុងវិស័យពាណិជ្ជកម្ម

ចែករំលែក៖

ការប្រឈមមុខតានតឹងដាក់គ្នាក្នុងវិស័យពាណិជ្ជកម្ម រវាងប្រទសដែលមានសេដ្ឋកិច្ចលំដាប់ពិភពលោកទាំង​ពីរ គឺកូរ៉េខាងត្បូង និងជប៉ុន​ ធ្លាក់ក្នុងវិបត្តិ ជាទ្រង់ទ្រាយធំ ។ នៅពេលនេះដែរ​ ប្រធានាធិបតីកូរ៉េខាងត្បូងបានអំពាវនាវឱ្យជប៉ុនលុបចោលការរឹតត្បិតពាណិជ្ជកម្ម ។

ប្រធានាធិបតី កូរ៉េខាងត្បូង លោក​ Moon Jae in  កាលពីថ្ងៃទី​៨ ខែកក្កដា​ បានអំពាវនាវដល់ជប៉ុនលុប ចោលការរឹតត្បិតពាណិជ្ជកម្ម នាពេលកន្លងមក សម្រាប់ក្រុមហ៊ុនកូរ៉េខាងត្បូង ។

 លោក Moon Jae in ​បានបញ្ជាក់នៅក្នុងសន្និសីតកាសែតនៅវិមានប្រធានាធិបតីថា​«ខ្ញុំសូមអំពាវនាវដល់ភាគីជប៉ុន ដកការរឹតត្បិត​ ពាណិជ្ជកម្ម ហើយចាប់ផ្តើមពិភាក្សា​ដោយត្រង់ទៅត្រង់មកក្នុងវិស័យពាណិជ្ជ កម្ម បញ្ចប់វិបត្តិ។

 សារព័ត៌មានជប៉ុន Yomiuri នៅថ្ងៃទី​៩ ខែកក្កដាបានផ្សាយថា ក្រុមមន្ត្រីជប៉ុន និងកូរ៉េខាងត្បូង គ្រោងនឹងជួបគ្នានៅក្នុងកិច្ចប្រជុំមួយ នៅសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាពីជម្លោះពាណិជ្ជកម្មដែល កំពុងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសល្អក់កករនឹងគ្នា។ 

ជប៉ុន កាលពីសប្ដាហ៍មុន បានដាក់កំហិតលើការលក់វត្ថុធាតុដើមសំខាន់ៗ សម្រាប់ផលិតបន្ទះឈីប និងអេក្រង់ទូរស័ព្ទស្មាតហ្វូន ព្រមទាំងផលិតផលអេឡិចត្រូនិកជាច្រើនទៀតដល់កូរ៉េខាងត្បូង។ ការសម្រេចចិត្តនេះត្រូវបានទីក្រុងសេអ៊ូលចោទថា ជាការសងសឹករបស់ជប៉ុនទៅនឹងតុលាការ កូរ៉េខាងត្បូង ដែលបង្គាប់កាលពីឆ្នាំ២០១៨ ឱ្យក្រុមហ៊ុនជប៉ុនធំៗដូចជា Nippon Steel និង Mitsubishi ផ្ដល់សំណងដល់ ប្រជាជនកូរ៉េខាងត្បូង ដែលធ្លាប់ត្រូវបានបង្ខំឱ្យធ្វើការដោយគ្មាន ប្រាក់ខែ នៅក្នុងវិស័យឧស្សាហកម្មជប៉ុនអំឡុងសង្រ្គាមលោកលើកទី២។

កិច្ចប្រជុំខាងលើអាចនឹងធ្វើឡើងនៅក្នុងប្រទេសជប៉ុន។ ប៉ុន្តែខាង រដ្ឋាភិបាលនៃប្រទេសទាំងពីរ មិនទាន់ប្រតិកម្មឆ្លើយតបទៅនឹងសេចក្ដីរាយការណ៍នេះនៅឡើយទេ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print