គ្រូបង្រៀនភាសាអង់គ្លេសម្នាក់ដេកស្លាប់ ក្នុងមណ្ឌលមេត្តាកុរណា ជាកន្លែងធ្វើការ

ចែករំលែក៖

ខេត្តសៀមរាប ៖ គ្រូបង្រៀនភាសាអង់គ្លេសម្នាក់បានដេកស្លាប់នៅកន្លែងធ្វើការរបស់ខ្លួន ក្នុងមណ្ឌលមេត្តា កុរណា បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង៤០នាទី ថ្ងៃចន្ទ័ទី០៨ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅមណ្ឌលមេត្តា ករុណា នៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ។

សមត្ថកិច្ចបានអោយដឹងថា សពជនរងគ្រោះឈ្មោះ ប្រុស ភារិទ្ធ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែ មុខបរជាគ្រូបង្រៀនភាសាអង់គ្លេស បម្រើការងារនៅមណ្ឌលមេត្តាកុរណា ។ ជនរងគ្រោះមានស្រុកកំណើតនៅភូមិក្រែក ឃុំក្រែក ស្រុកពញាក្រែក ខេត្តកំពង់ចាម ។

 តាមការបំភ្លឺពីឈ្មោះ ឆែម ចន្ថា ភេទស្រី អាយុ ២៦ឆ្នាំ ជាបុគ្គលិកនៅមណ្ឌលមេត្តាករុណាបានអោយដឹងថា នៅវេលាម៉ោង០៧និង៥០នាទី ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ លោកស្រីប្រធានអង្គការ បានអោយខ្ញុំទៅសួរ លោក ប្រុស ភារិទ្ធ ហេតុអីមិនក្រោកធ្វើការងារ នៅពេលខ្ញុំទៅដល់មុខបន្ទប់ឃើញទ្វារមុខចាក់សោរដាក់កន្លឹះខាងក្នុងហៅឈ្មោះក៏មិនឆ្លើយ គោះទ្វារក៏មិនព្រមបើក បើកបង្អួចកញ្ចក់ទាញវាំងននមើលពីខាង ក្រៅ ឃើញគាត់ដេកហាក់ដូចជាមនុស្សដាច់ខ្យល់ស្លាប់ ក៍រត់ទៅប្រាប់បុគ្គលិកផ្សេងទៀតអោយមកជួយពិនិត្យមើលផង បន្ទាប់មកទៀតលោកស្រីប្រធានអង្កការ ក៍ទាក់ទងទៅនគរបាលប៉ុស្តិ៍សង្កាត់ស្រង៉ែ អោយគាត់មកជួយធ្វើរឿងនេះ ។

ក្រោយមកសមត្ថកិច្ចនិងគ្រូពេទ្យបានមកដល់ធ្វើការពិនិត្យធ្វើកោសល្យវិច្ច័យ រួចរាល់បានសន្និដ្ឋានថា ជនរងគ្រោះ ស្លាប់ដោយសារខ្យល់គរ រួចក៏បានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print