​ជិះម៉ូតូដឹកកូន ត្រូវរថយន្ត​មកបុកពីក្រោយពេញទុំហឹងបណ្តាល​ឱ្យស្លាប់​ទាំងពីរនាក់យ៉ាងអាណោចអាធ័មបំផុត

ចែករំលែក៖

ខេត្តរតនគិរី ៖ ពីរនាក់ម្តាយ​និង​កូនស្លាប់​ភ្លាមៗ​យ៉ាងអាណោចអាធ័មនៅ​នឹង​កន្លែង​កើតហេតុតែម្តងដោយសារជិះម៉ូតូហើយត្រូវរថយន្តម៉ាក​TUNDRAបុកពីក្រោយយ៉ាងពេញទំហឹងដែលមានទិសដៅ​ពី​កើ​តទៅ​លិច កាលពីវេលា​ម៉ោង​៣មិង៣០​នាទី​ ថ្ងៃចន្ច័ ៧កើត ខែអាសាឍ ឆ្នាំកុរឯកស័កពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី៨ ខែកក្កដាឆ្នាំ២០១៩លើកំណាត់​ផ្លូវជាតិ​លេខ​៧៨ត្រង់​ចំណុច​ចន្លោះ​បង្គោល​គីឡូ​លេខ​៥៤២-៥៤៣ ស្ថិត​ក្នុង​ភូមិ​៤ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្ត​រតនគីរី ។

លោក​ពុទ្ធ សា​វី​ អធិការរង​នគរបាល​ស្រុក​កូន​មុំ​ ទទួល​ផែន​សណ្តាប់​ធ្នាប់បាន​ឲ្យ​ដឹង​ថា ស្ត្រី​រងគ្រោះ​ឈ្មោះ សេង សុភា អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មានទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ស្លាប់​ភ្លាមៗនៅនិងកន្លែងកើតហតុ។

ហើយជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម C១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ រតនគីរី​១C-៩៧១២ និងមាន​កូន​ម្នាក់​ឈ្មោះ រិ​ន ម៉េង​ឈាង ភេទ​ប្រុស អាយុ​៦​ឆ្នាំរួម​ដំណើរ​ជាមួយក៏ស្លាប់​ភ្លាមៗដែរ។

​លោក​អធិការរង​បន្ត​ថា ឯរថយន្ត​បង្ក​​ម៉ាក​TUNDRA ពណ៌​ត្រី​ឆ្លូញ ពាក់​ស្លាក​លេខ​ភ្នំពេញ​២R-៥៦៨៨ បើក បរ​ដោយ​ឈ្មោះ គូ​នី បូ​វិ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ឡាវ មានទីលំនៅ​ភូមិ​ស្រែ​ពក​តូច​ឃុំ​សិរី​មង្គល ស្រុក​កូន​មុំ ខេត្តរតនគិរី។

ហើយក្រោយពី​កើតហេតុ​ភ្លាមៗអ្នកបើកបរ​រថយន្ត​បានចុះ​រត់គេចខ្លួន​បាត់​ស្រម៉ោលតែម្តងដោយប​ន្ស​ល់​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ​មិនទទួលខុសត្រូវ​ឡើយ​។

បន្ទាប់ពីកើត​ហេតុ​កម្លាំង​ប៉ុ​ស្តិ៍​ក៏បាន​ចុះ​ទៅដល់​ភ្លាម ហើយ​ធ្វើការ​ត្រួតពិនិត្យ​និង​វាស់វែង​យក​មធ្យោបាយ​ទាំងពីរ​គ្រឿង​ទៅរក្សាទុក​នៅ​អធិការ​ដ្ឋាននគបាល​ស្រុក​កូន​មុំ​ដើម្បី​ធ្វើកំណត់ហេតុចាត់​ការតាម​នីតិ​វិធី​ច្បាប់​ពេលក្រោយ។

​រួចហើយ​ក៏បានប្រគល់សាសព​ជនរងគ្រោះ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ផងដែរ៕ ជីវន្ត័

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print