បើក​លឿន​មិន​ប្រយ័ត្ន​រ៉េ​ចង្កូត​បុក​ឡើង​ឃឿ​ន​រង្វង់​មូល​បណ្តាល​ឲ្យ​បាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​១​ដើម​ទៀត​

ចែករំលែក៖

ភ្នំពេញ​៖​ បុរស​ម្នាក់​វ័យ​ប្រមាណ​ជាង​៣០​ឆ្នាំ​បើករថយន្ត​សេរី​ទំនើប​ម៉ាក​ឡង់​គ្រី​ស័​រ​ក្នុង​ល្បឿន​យ៉ាង​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ និង​មិន​គោរព​ច្បាប់​ចរាចរណ៍​ ពេល​មក​ដល់​ចំណុច​ផ្លូវ​កោង​មិន​បន្ថយល្បឿន​ បួង​ចង្កូត​មិន​ទាន់​បាន​ជ្រុល​បុក​ឡើង​លើ​ឃឿ​ន​សួន​រង្វង់​មូល​ជ្រោយចង្វារ​ និង​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​មួយ​ដើម​ថែម​ទៀត​បណ្តាល​អោយ​មានការ​ខូចខាត​ដល់​ទ្រព្យសម្បត្តិ​សាធារណៈ​ ចំណែក​រថយន្ត​បាន​បែក​កង់​មុខក្រោយ​ខាងឆ្វេង​ទៅ​មុខ​លែង​រួច​ តែ​សំណាងល្អ​មិន​មាន​អ្នក​រង​របួស​ ឬ​ក៏​មាន​អ្នក​ស្លាប់​។​

IMG-20151222-WA0003

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​24​នឹង​នឹង​25​នាទី​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០១៥​ ស្ថិត​ក្នុងភូមិ​គៀន​ឃ្លាំង​ សង្កាត់​ជ្រោយចង្វា​ ខណ្ឌ​ជ្រោយចង្វា ។​

​ប្រភព​ព​ត៌​មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​សេរី​ ទំនើប​មួយ​គ្រឿង​ ម៉ាក​ឡង់​គ្រី​ស​ស័​រ​ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AF-7776​ បើកបរ​ដោយ​បុរស​ម្នាក់​វ័យ​ប្រមាណ​ជាង​៣០​ឆ្នាំ​ បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន​ដោយ​មិន​មានការ​ប្រុង​ប្រយ័ត្ន​ និង​មិន​គោរព​ច្បាប់​ ពេល​មក​ដល់​ចំណុច​កើតហេតុ​ដែល​ជា​ចំណុច​ផ្លូវ​កោង​មិន​បន្ថយល្បឿន​ បួង​ចង្កូត​មិន​ទាន់​ បាន​ជ្រុល​ទៅ​បុក​ឡើង​ឃឿ​ន​រង្វង់​មូល​ជ្រោយចង្វារ​ និង​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​មួយ​ដើម​ ចំណែក​រថយន្ត​បង្ក​បាន​បែក​កង់​មុខក្រោយ​ខាងឆ្វេង​ទៅ​មុខ​លែង​រួច​ តែ​សំណាងល្អ​បង្ក​ឱ្យ​ន​ណា​ម្នាក់​រង​របួស​ ឬ​ក៏​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​ ។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​ដែល​នៅ​ប្រចាំការ​ក្បែរ​នោះ​បាន​មក​អន្តរាគមន៍​ភ្លាមៗ​ដល់​កន្លែង​កើតហេតុ​ និង​បាន​សហការ​ជាមួយ​ជំនាញ​ធ្វើការ​វាស់វែង​ និង​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ រង់ចាំ​ដោះស្រាយ​នា​ពេល​ក្រោយ​។​

​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បណ្តាល​មក​ពី​ការ​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ និង​បើក​លឿន​មិន​គោរព​ច្បាប់​ចរាចរណ៍​ទើប​បង្ក​អោយ​មាន​គ្រោះថ្នាក់​យ៉ាងដូច​នេះ​ តែ​សំណាង​ហើយ​ដែល​មិន​បង្ក​អោយ​មាន​អ្នក​រង​របួស​ឬ​ក៏​មាន​អ្នក​ស្លាប់​នោះ​ ដោយ​គ្រាន់តែ​រង​ការ​ខូចខាត​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​និង​សម្បត្តិ​សាធារណៈ​តែ​ប៉ុណ្ណោះ​ ៕​

IMG-20151222-WA0002

IMG-20151222-WA0001

IMG-20151222-WA0000

IMG-20151222-WA0004

...

ដោយ៖ ព្រែក​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print