កម្មករ​ កម្ម​ការ​នី​៥៨​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ខេត្តស្វាយរៀង​ ត្រូវ​អប់រំ​ និង​ដោះ​លែង​ឲ្យ​ទៅ​ផ្ទះ​វិញ​

ចែករំលែក៖

​ខេត្តស្វាយរៀង៖​ កម្មករ​កម្មការិនី​ចំនួន​៥៨​នាក់​ ស្រី​ ៣៦​ នាក់​ មក​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​តា​យ​សេង​ ដែល​សមត្ថកិច្ច​ ឃាត់​មក​សាកសួរ​នៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​នោះ​ត្រូវ​បាន​ដោះ​លែងអោយ​មាន​សេរីភាព​វិញ​ហើយ​ បន្ទាប់​ពី​អប់រំ​ណែនាំ​រួច​មក​ កាលពី​រសៀល​ថ្ងៃ​ទី​ ២១​ ខែធ្នូ​ ឆ្នាំ​២០១៥​។​

12391919_1713964545489157_6621248643759913878_n

​យោង​តាម​សមត្ថកិច្ច​នគ​បាល​ខេត្តស្វាយរៀង​បានអោយ​ដឹង​ថា​ ការ​ឃាត់ខ្លួន​ជាង​៥០​នាក់​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​បាតុកម្ម​ជា​ថ្មី​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​តា​យ​ សេង​ ដោយ​មាន​កម្មករ​ប្រមាណ​ ៩​ពាន់​នាក់​ មក​ពី​៣​រោងចក្រ​ ក្នុង​ចំណោម​ជាង​ ១០​រោងចក្រ​ បាន​នាំ​គ្នា​ជួបជុំ​តវ៉ា​ ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​បន្ថែម​២០​ដុល្លារ​ លើ​ការ​កំណត់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ សម្រាប់​ឆ្នាំ​២០១៦​។​

​ប្រភព​បន្ត​ថា​ការ​ប្រើ​ហឹ​ង្សា​របស់​ក្រុម​ទាំងនេះ​សមត្ថកិច្ច​ក៏​បាន​បង្ខំចិត្ត​ប្រើ​រថយន្ត​បាញ់​ទឹកជា​ច្រើន​គ្រឿង​បាញ់​ទប់ស្កាត់​ដើម្បី​កុំអោយ​ពួក​ក្រុម​នោះ​បន្ត​អុកឡុក​ដល់​រោងចក្រ​ក្នុង​តំបន់​សេ​ដ្ដ​កិច្ច​ពិសេស​តា​យ​សេង​ផង​ដែរ​ ។​

​ក្រោយ​ពី​បង្ក​ហិង្សា​ដោយ​បាន​យក​ដុំ​ថ្ម​គប់​និង​វាយ​បំផ្លាញ​សម្ភារៈ​ទ្រព្យសម្បត្តិ​នៅ​ក្នុង​រោងចក្រ​នោះ​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ក្រុម​តវ៉ា​ទាំងនេះ​បាន​ជាង​៥០​នាក់​បញ្ជូន​មក​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង​ដើម្បី​សាកសួរ​ ។​

​រហូត​មក​ដល់​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​ ២១​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​ សមត្ថកិច្ច​នគ​បាល​ក៏​បាន​ធ្វើការ​អប់រំ​ និង​ណែនាំ​ធ្វើ​កិច្ចសន្យា​ដល់​កម្មករ​ការ​នី​ចំនួន​៥៨​នាក់​អោយ​ឈប់​បង្ក​រការ​អុកឡុក​ នៅ​រោងចក្រ​ក្នុង​តំបន់​តំបន់​សេដ្ឋកិច្ច​ពិសេស​តា​យ​ សេង​ និង​មែន​ហាត​ធេ​ន​ បន្ត​ទៀត​និង​បានអោយ​កម្មករ​កម្មការិនី​មាន​សេរីភាព​វិល​ទៅ​មូលដ្ឋាន​វិញ​ ផង​ដែរ​ ៕

12369188_1713964028822542_4138881131540275834_n

12321158_1713964595489152_2374817980244782610_n

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print