រថយន្តចំនួន៥គ្រឿងបើកបុករុញបន្តកន្ទុយគ្នា ២គ្រឿងខូចខាតធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តចំនួន៥គ្រឿងបើកបុកបន្តកន្ទុយគ្នា ខណៈដែលបើកស្របទិសគ្នា ក្នុងនោះមានរថយន្តចំនួន២គ្រឿង ទទួលរខូចខាតធ្ងន់ធ្ងរ សំណាងល្អមិនបង្ករងរបួសដល់មនុស្ស ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ ខាងលិចជាងរង្វង់មូលចោមចៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
រថយន្តទី១ បើកខាងមុខគេ ក្នុងមធ្យោបាយគ្រោះថ្នាក់ ប្រភេទកុងតៃន័រ ម៉ាក ហុីណូ ពណ៌ ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 3A-5649 ,  ទី២ ម៉ាក ព្រុស ពណ៌ស គៀបជាប់ខ្ទេច ទាំងមុខ-ក្រោយ មើលស្លាកលេខមិនឃើញ , ទី៣ រថយន្តម៉ាក ហ្វ័រទីន័រ ពណ៌ស សេរី២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 2AN-7872 , ទី៤ រថយន្តម៉ាក ហុីយ៉ាន់ដាយ ឃ្លប់ ពណ៌ លឿង ពាក់ស្លាកលេខ ភ្នំពេញ 3E-0381 , ទី៥ ខាងក្រោយគេ ម៉ាកហុីយ៉ានដាយ ទ្រុងដឹកទំនិញ ពណ៌ស ពាក់ស្លាកលេខ  តាកែវ 3A-1907 ។
តាមប្រភពនៅកន្លែងកើតហេតុ មុនកើតហេតុ ខណៈដែលរថយន្ត ខាងលើ បើកបន្តបន្ទាប់គ្នា ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចខាងលើ រថយន្តខាងក្រោយគេ ម៉ាក ហុីយ៉ាន់ដាយ បើកបករុញ តគ្នា សរុបទាំងអស់៥គ្រឿង ហើយក្នុងនោះ មានរថយន្ត២គ្រឿងរងខូចខាតធ្ងន់ គឺ រថយន្ត ព្រុស ចូលគៀបជាប់ពីក្រោមរថយន្ត កុងតៃន័រ តែម្តង និងរថយន្ត ហ្វ័រទីន័រ រុញខ្ទេចទាំងមុខក្រោយ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ខូចខាតរថយន្ត តែពុំបង្កឲ្យអ្នកណារងរបួសឡើង ក្រោយកើតហេតុ ខណៈដែលរថយន្ត ទាំង៥ កំពុងមានបញ្ហា បង្កឲ្យចរាចរណ៍ ចំណុចខាងលើ កកស្ទះយ៉ាងខ្លាំង តែទោះជាយ៉ាងណាក្តី កម្លាំងនគរបាលក្រុង ប្រចាំការក្បែរនោះស្រាប់ កម្លាំងប៉ុស្តិ៍ ចុះទៅអន្តរាគមន៍ សម្រួលចរាចរណ៍ និងចាត់ចែង យករថយន្តទាំងអស់ ទៅដាក់គៀនខាង ៕សុខាសែនជ័យ​


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print