តុលាការសម្រេចឃុំខ្លួន មេបនរកស៊ីជួញដូរផ្លូវភេទទាំងពីរនាក់ប្តីប្រពន្ធ នៅស្រុកពញាក្រែក

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ម្សិលមិញនេះ តុលាការខេត្តត្បូងឃ្មុំបានសម្រេចឃុំខ្លួនជនសង្ស័យប្តីប្រពន្ធពីរនាក់ ពីបទ ដឹក នាំគ្រប់គ្រងគ្រឹះស្ថានសម្រាប់ធ្វើពេស្យាចារប្រព្រឹត្តនៅភូមិត្រពាំង ព្រីង២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ជនសង្ស័យពីរនាក់នេះមានឈ្មោះ សោម ប៊ុនរ៉ាន់ ភេទប្រុស អាយុ៤៨ឆ្នាំជាតិខ្មែរ(ត្រូវជាប្ដី ) និង​​ឈ្មោះ សំ ពេជ្រ អាយុ៤៥ឆ្នាំ ជាតិខ្មែរ (ប្រពន្ធ) ស្នាក់នៅភូមិ~ឃុំ កើតហេតុខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តត្បូងឃ្មុំឃាត់ខ្លួន កាលពីថ្ងៃទី១០ ខែ កក្កដា ឆ្នាំ ២០១៩ ពីបទ ដឹកនាំគ្រប់គ្រងគ្រឹះស្ថានសម្រាប់ធ្វើពេស្យាចារ (ជួញដូរផ្លូវភេទ)។

នគរបាលឲ្យដឹងថា ក្រោយចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ ជនសង្ស័យទាំងប្តីប្រពន្ធពីរនាក់ត្រូវបានតុលា ការតាមដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ២៧០ ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ដោយ​ចៅក្រមស៊ើបសួរ លោក ឈិត វិនា ៕ ដោយ ៖ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print