ខេត្ដបន្ទាយមានជ័យ៖ ជនសង្ស័យ ជួញដូរនិងប្រើប្រាស់គ្រឿងញៀនសរុប៩នាក់ត្រូវបានកម្លាំងនករបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្ដសហការនិងនគរបាលក្រុងប៉ោយប៉ែតនិងនគរបាលក្រុងសិរីសោភ័ណបានចេញប្រតិបត្ដិការរួមគ្នាក្នុងថ្ងៃតែមួយបង្ក្រាបជនសង្ស័យគ្រឿង ញៀនទាំងនោះបាននៅ២ករណីដាច់ ដោយឡែកពីគ្នានៅក្នុងក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណហើយសមត្ថកិច្ច ឆែកឆេរដកហូតបានថ្នាំញៀនមួយចំនួនធំ ។
ការបើកប្រតិបត្ដិការបង្ក្រាបបានជនសង្ស័យគ្រឿងញៀនខាងលើដែលចាត់ ទុកថាមានលក្ខណៈទ្រុងទ្រាយធំនៅពេលនេះខណៈដែលកម្លាំងនគរបាលខេត្ដបន្ទាយ មានជ័យទាំងមូលត្រូវគេមើលឃើញថាកំពុងតែដាក់ពង្រាយនិងល្បាតអនុវត្ដ ពង្រឹងសន្ដិសុខដើម្បីរក្សាសុវត្ថិភាពជូន ប្រជាពលរដ្ឋក្នុងការការងារបង្ការទប់ ស្កាត់បទល្មើសចោរលួច ឆក់ ប្លន់។
ប្រតិបត្ដិការង្ក្រាបជនសង្ស័យគ្រឿង ញៀនទាំង៩នាក់ក្នុងនោះនគរបាលបង្ក្រាប ជនសង្ស័យគ្រឿងញៀននៅក្រុងប៉ោយប៉ែត ៦នាក់មុខសញ្ញាជូញដូរ២នាក់និងប្រើ ប្រាស់ថ្នាំញៀន៤នាក់និងនៅក្រុងសិរី សោភ័ណបង្ក្រាប៣នាក់មុខសញ្ញាជួញដូរ ១នាក់និងប្រើប្រាស់២នាក់ធ្វើឡើងកាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥។
ជនសង្ស័យគ្រឿងញៀននិងវត្ថុតាងទាំង នោះបន្ទាប់មកត្រូវបានចាប់បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ដបន្ទាយមានជ័យដើម្បីយកមកសាកសួរបំពេញសំណុំរឿងតាមនីតិវិធី។
ថ្នាំញៀនជាវត្ថុតាងដែលសមត្ថកិច្ចដកហូតបានពីជនសង្ស័យ៦នាក់នៅក្រុងប៉ោយប៉ែតរួមមានថ្នាំញៀនមេតំហ្វេតាមីនទឹកកកចំនួន១ថង់ធំ និង៥ថង់តូច ស្មើនិង១២០,១ក្រាមនិងថ្នាំញៀនមេតំ ហ្វេតាមីនួឺ៦០គ្រាប់និងប្រាក់ថៃចំនួន២ពាន់បាតរួមនិងឧបករណ៍សម្ភារជាមធ្យោ បាយប្រព្រឹត្ដបទល្មើសគ្រឿងញៀនមួយ ចំនួនផងដែរ។
ចំណែកដកហូតបានវត្ថុតាងថ្នាំញៀនបង្ក្រាបនៅក្រុងសិរីសោភ័ណដែលមានជនសង្ស័យ៣នាក់រួមមានថ្នាំញៀនមេតំហ្វេតាមីនទឹកកកចំនួន៣កូនថង់មាន ទម្ងន់ស្មើនឹង៣២,៤ក្រាម,កូនជញ្ជីងថ្លឹងថ្នាំញៀន១និងឧបករណ៍ប្រើប្រាស់ថ្នាំញៀន មួយចំនួនទៀត។
ជនសង្ស័យមុខសញ្ញាជួញដូរថ្នាំញៀនទាំង៣នាក់រួមមានទី១-ឈ្មោះ សុខ ហួន ភេទប្រុស អាយុ៦១ឆ្នាំ, ទី២-ឈ្មោះរស់ រតនៈ ភេទប្រុស អាយុ៣១ឆ្នាំ អ្នកទាំង ២នាក់បច្ចុប្បន្នរស់នៅភូមិមិត្ដភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និង ទី៣-ឈ្មោះ បិន ឡា ភេទប្រុស អាយុ ៣៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
លោកធិន ស៊ិនដេត នាយការិយា ល័យបញ្ជាក់ទៀតថា ផ្ដើមចេញពីបទ ល្មើសគ្រឿងញៀននេះដែរត្រូវគេមើល ឃើញជនសង្ស័យក៏អាចឈានទៅ
រកការប្រព្រឹត្ដបទល្មើសលួចឆក់ប្លន់នោះផង ដែរ។ តាមរយៈនៃការបង្ក្រាបជនសង្ស័យ គ្រឿងញៀនក៏ជាការងារបង្ការទប់ស្កាត់បញ្ហាបទល្មើសលួចឆក់ប្លន់នោះផង ទៀត។
ជនសង្ស័យខាងលើនិងវត្ថុតាងកម្លាំងការិយាល័យជំនាញបានកំពុងតែកសាងសំណុំរឿងហើយគ្រោងនិងបញ្ជូនទៅកាន់តុលាការដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់ ៕
ដោយ៖ សំ វិច្ឆិកា