ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ២០១៥កន្លងមកនេះ អាជ្ញាធរខណ្ឌ ឫស្សីកែវ ដែលដឹកនាំដោយលោកជា ពិសី អនុប្រធានសាខាកាកបាទក្រហម ខណ្ឌឫស្សីកែវ និងព្រះតេជព្រះគុណ ខឹម សម្បត្ដិ ប្រធានសហគមន៍មូលនិធិនគរ កាយវត្ដព្រះពុទ្ធសាសនាកម្ពុជា និងជា ព្រះចៅអធិការវត្ដញាណរង្សីបាននាំយក អំណោយនិងទេយ្យទានចែកជូនដល់ជន រងគ្រោះក្នុងករណីអគ្គិភ័យឆេះផ្ទះចំនួន ១០គ្រួសារ ឋិតនៅក្នុងភូមិបឹង សាឡាង សង្កាត់-ខណ្ឌឫស្សីកែវ ។
ជនរងគ្រោះទាំង១០គ្រួសារខាងលើ គឺមាន៣គ្រួសារជាម្ចាស់ផ្ទះហើយ៧ គ្រួសារទៀតគឺជាអ្នកជួលស្នាក់នៅដោយក្នុងនោះ៣គ្រួសារជាម្ចាស់ផ្ទះទទួលបានអង្ករ៧៥គីឡូក្រាម, សម្ភារប្រើ ប្រាស់ ព្រមទាំងគ្រឿងបរិភោគមួយចំនួនទៀត និងថវិកាចំនួន១០ម៉ឺនរៀលក្នុងមួយ គ្រួសារ ។ ដោយឡែក៧គ្រួសារដែល ជួលផ្ទះគេស្នាក់នៅបណ្ដោះអាសន្នក្នុង មួយគ្រួសារទទួលបានអង្ករ៥០គីឡូក្រាម ថវិកា១០ម៉ឺនរៀលនិងសម្ភារមួយចំនួន ទៀត ។
គួរបញ្ជាក់ផងដែរថា ផ្ទះដែលត្រូវ បានអគ្គិភ័យឆាបឆេះដោយសារទុស្សេ ចរន្ដអគ្គិសនីខាងលើនេះមានទំហំ៧គុណ៩ម៉ែត្រ ថ្មក្រោមឈើលើ ឆេះនៅវេលា ម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ ដែលមានម្ចាស់ឈ្មោះព្រំ ហ៊ីម ភេទប្រុស អាយុ៥៧ឆ្នាំ ។
លោក ជា ពិសី អនុប្រធានសាខា កាកបាទក្រហមខណ្ឌឫស្សីកែវបានថ្លែង ទៅកាន់បងប្អូនរងគ្រោះដោយអគ្គិភ័យ ដោយបញ្ជាក់ថា បើទោះបីអំណោយនិង សម្ភារទាំងនេះមិនច្រើនតាមតម្រូវការ ចាំបាច់របស់បងប្អូនក៏ពិតមែន តែវា អាចជួយសម្រួលដល់ការដោះបន្ទុកមួយ គ្រាដែរ ។ ជាមួយគ្នានោះលោកមានការ សោកស្ដាយជាពន់ពេកនៅក្នុងហេតុ ការណ៍ដ៏អកុសលនេះ ប៉ុន្ដែគ្មាននរណា ម្នាក់ចង់ជួបនោះទេ ៕ អារុណរះ