កម្មករសំណង់ម្នាក់បានខ្យល់គស្លាប់នៅក្នុងការដ្ឋានសំណង់មួយកន្លែងនៅជិតវត្តវិហាខួន

ចែករំលែក៖

 

ភ្នំពេញ៖ បុរសជាកម្មករសំណង់ម្នាក់បានខ្យល់គស្លាប់​ក្នុងកញ្ចុះនៅក្នុងការដ្ឋានសំណង់ ​បន្ទាប់ពីសំរាកពីការងារ​ហូបបាយរួចទៅអង្គុយលេង បង្កអោយមានការភ្ញាក់ផ្អើលដល់មិត្តភ័ក្ក្រដែលធ្វើការជាមួយគ្នាជួយសង្គ្រោះ​​កាលពីវេលាម៉ោង៧យប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ​២០១៥​ នៅជិតវត្តវិហាខួន​ ភូមិព្រៃ​ទា​ សង្កាត់​ចោមចៅ​ ​ខណ្ឌ​ពោធិ៍​សែនជ័យ​ ។

IMG_3183

សមត្ថកិច្ចបានអោយដឹងថា​ ជនរងគ្រោះមានឈ្មោះកែ សារឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាកម្មករសំណង់ស្នាក់នៅកន្លែងកើតហេតុខាងលើ  មានស្រុកកំ​ណើត​​ភូ​មិត្រពាំង​ក្រពើ ឃុំទឹកហូត ស្រុករលា​ប្អៀរ ខេត្តកំពង់ឆ្នាំង ​មានប្រពន្ធឈ្មោះថោង សា​រ៉ាន់ អា​យុ៣៥ឆ្នាំ មានកូន៤នាក់​ ប្រុស៣ ស្រី១ក្នុងបន្ទុក ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះនិងក្រុមការងារបាននាំគ្នាហូបបាយជុំគ្នា​ បន្ទាប់ហូបបាយរូចជនរងគ្រោះបានដើរទៅអង្គុយលេងនៅកញ្ចុះមួយកន្លែងដែលនៅក្នុងការដ្ឋានសំណង់នោះ​ ។ មួយសន្ទុះក្រោយមកស្រាប់តែលឺសំលេងឆ្កែព្រូសភ្លាមនោះមិត្តភក្តិ និងក្រុមការងារក៏នាំគ្នាទៅមើលឃើញជនរងគ្រោះកំពុងត្រដខ្យល់ទើបនាំគ្នាជួយសង្គ្រោះបឋមតែដោយអកុសល់ជនរងគ្រោះក៏បានស្លាប់តែម្តង ។

បើតាមសាច់ញាត់ជនរងគ្រោះបានអោយដឹងថា​ ជនរងគ្រោះ​មានជម្ងឺ​ថ្លើមប្រចាំកាយ ហើយនៅថ្ងៃកើតហេតុរូបគេធ្វើការតែកន្លះថ្ងៃតែប៉ុណ្ណោះ ។

​ក្រោយពេលកើតហេតុសមត្ថកិច្ចមួលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុ និងកម្លាំងជំនាញពិនិត្យ​និងធ្វើការកោសល្យវិច័យឃើញថា​ជនរងគ្រោះ​បា​ន​ស្លាប់ ដោយសារខ្យល់គពិតប្រាដកមែន ទើបប្រ​គល់សពអោយបងប្អូនដឹកតាមរថយន្តទៅ​ធ្វើ​បុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕

IMG_3184

ដោយ៖ សុខា​សែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print