សមត្ថកិច្ចចុះបង្ក្រាបហាង ប៊េសហ្វ្រេន ជាកន្លែងលួចលក់សត្វព្រៃ ដកហូតសាច់សត្វព្រៃជាច្រើន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងចម្រុះបង្ក្រាបបទល្មើសសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើ សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គការសម្ព័ន្ធមិត្តសត្វព្រៃWildlife Allance និងកងរាជអាវុធហត្ថខណ្ឌទួលគោក បានចុះធ្វើការត្រួតពិនិត្យហាងផឹកសុីមួយកន្លែងដែលលួចលក់សត្វព្រៃមកធ្វើម្ហូបក្នុងសកម្មភាពជីវកម្មរបស់ខ្លួនផ្ទុយពីច្បាប់ហាមឃាត់ ក្រោយធ្វេីការត្រួតពិនិត្យសមត្ថកិច្ច ដកហូតបានសាច់សត្វព្រៃជាច្រើនមុខផងដែរ ។

IMG_3792

ករណីខាងលេីនេះ បានធ្វើឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥នៅចំណុចហាងប៊េស ហ្វ្រេន១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ១៩២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។

តាមប្រភពព័ត៍មានពីមន្ត្រីកងរាជអាវុធហត្ថខណ្ឌទួលគោក បានឲ្យដឹងថា បន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៍មានថាមាន ហាងប៊េស ហ្វ្រេនមួយខាងលើនេះមានលួចលក់សត្វព្រៃធ្វេីជាម្ហូប ទើបកម្លាំងប្រឆាំងបទល្មើសសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើ សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គការសម្ព័ន្ធមិត្តសត្វព្រៃWildlife Allance និងកងរាជអាវុធហត្ថខណ្ឌទួលគោក បានចុះធ្វើការត្រួតពិនិត្យជាក់ស្តែងតែម្តង ។

គួរបញ្ជាក់ផងដែរថា ក្នុងចុះឆែកឆេរ និងការរកឃើញវត្ថុតាងខាងលើនេះលោកស្រីយុន ស្រីសុខ អាយុ៣២ឆ្នាំ តំណាងហាងប៊េស ហ្វ្រេន ខាងលើក៏បានចូលរួមផ្តិតមេដៃទទួលស្គាល់ផងដែរ ។

ក្រោយឆែកឆេររកឃេីញវត្ថុតាងជាក់សែ្តង មានសាច់សត្វព្រៃមួយចំនួន ក្នុងនោះរួមមាន សាច់ត្រកួតស្រស់ទម្ងន់ ២,៥០គីឡូក្រាម សាច់ជ្រូកព្រៃស្រស់ទម្ងន់ ២គីឡូក្រាម សាច់សំពោចស្រស់ទម្ងន់ ០,៥០គីឡូក្រាម សាច់ឆ្មាបា ឬឆ្មាដាវស្រស់ទម្ងន់ ១,២០គីឡូក្រាម សាច់ប្រម៉ាស្រស់ទម្ងន់ ៥គីឡូក្រាម និងចាបពូកងាប់ចំនួន ១៤៦ក្បាល ៕

IMG_3790

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print