ភ្នំពេញ៖ កម្លាំងអាជ្ញាធរខណ្ឌពោធិ៍សែនជ័ យចុះផ្អាក
ទីតាំងកែច្នៃកាត់តរថយន្តធុនធំ ចំនួន៤កន្លែង ដែលសង្ស័យអត់ច្បាប់ដឹកនាំដោយលោ ក ប៉ាង លីដា អភិបាលរងខណ្ឌ បានចុះទៅបិទបណ្ដោះអាសន្ន នៅ រង់ចាំឲ្យម្ចាស់យកឯកសារទៅដើម្បី ធ្វើការត្រួតពិនិត្យមើលនៅពេលក្រោយ។
ប្រតិបត្តិការខាងលេីនេះបានធ្វេី ឡេីងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះស្ថិតនៅតាមបណ្ដោ យមហាវិថីឈ្នះឈ្នះ ភូមិសំរោង សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
លោក ប៉ាង លីដា បានប្រាប់ភ្នាក់ងារ ឲ្យដឹងថា ប្រតិបត្តិការធ្វើឡើងក្រោមបញ្ជា របស់ លោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ក្រោយពីទទួលបានព័ត៌មានពីប្រជា ពលរដ្ឋរាយការណ៍ប្រាប់ថា ទីតាំងតម្លើងកាត់ត និងកែច្នៃ រថយន្តទាំងនោះកំពុងដំណើរការយ៉ា ងសកម្ម និងបង្កការប៉ះពាល់ដល់ការរស់នៅ របស់ពួកគាត់ផងដែរ។
លុះពេលចុះទៅដល់ឃើញទីតាំងនីមួយៗ មានសភាពរញ៉េរញ៉ៃ ហើយចំពោះបទដ្ឋានបច្ចេកទេស ឬស្តង់ដារនោះលោកមិនបានដឹងថា តើវាត្រឹមត្រូវ ឬមិនត្រឹមត្រូវនោះឡើយ រង់ចាំឲ្យអ្នកបច្ចេកទេសចុះទៅពិ និត្យមើលបន្តទៀតទើបដឹង។ មិនតែប៉ុណ្ណោះមានរថយន្តជាច្រើ នគ្រឿង កំពុងត្រូវបានកែច្នៃ និងតម្លើងនៅទីនោះ ប៉ុន្តែតាមការពិនិត្យជាក់ស្ដែ ងឃើញថាទីតាំងទាំងនោះគ្មានច្បាប់ ទេ។
លោកអភិបាលរងខណ្ឌ បានបញ្ជាក់បន្ថែមទៀតថា ខណៈនោះកម្លាំងរបស់លោកបានសម្រេ ចផ្អាកអាជីវកម្មយានដ្ឋានទាំ ង៤កន្លែងនោះជាបណ្ដោះអាសន្នសិន ព្រមទាំងធ្វើការដកហូតសម្ភារសម្ រាប់ដំណើរការតម្លើងមានដូចជា ម៉ាសុីនកាត់ ម៉ាសុីនផ្សាដែក និងឧបករណ៍ផ្សេងៗទៀតជាច្រើន យកទៅរក្សាទុកនៅសាលាខណ្ឌពោធិ៍សែ នជ័យ។
ក្រោយផ្អាកសកម្មភាព ម្ចាស់យានដ្ឋានទាំងអស់នោះ អាចយកឯកសារពាក់ព័ន្ធឡើងទៅកាន់សា លាខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ស្អែកនេះ ដើម្បីត្រួតពិនិត្យមើលជាក់ស្ដែ ងសិន៕សុខាសែនជ័យ