ប្រជាពលរដ្ឋ​ថា​ទីតាំង​កិន​ថ្ម​៤​កន្លែង​នៅ​តំបន់​រមណីយដ្ឋាន​ភ្នំ​កំពង់ត្រាច​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​បរិស្ថាន​ធ្ងន់ធ្ងរ

ចែករំលែក៖

​ខេត្ដកំពត​៖​ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ តំបន់​រមណីយដ្ឋាន​ភ្នំ​កំពង់ត្រាច​ ឋិត​ នៅ​ក្នុង​ឃុំ​កំពង់ត្រាច​ និង​ឃុំ​អង្គរ​សុ​ភី​ ស្រុក​កំពង់ត្រាច​ ខេត្ដកំពត​ បាន​លើក​ ឡើង​ថា​ មាន​ទីតាំង​កិន​ថ្ម​ទាំង​៤​កន្លែង​ កំពុង​តែ​ធ្វើ​ឱ្យ​ប៉ះពាល់​បរិស្ថាន​យ៉ាង​ធ្ងន់​ ធ្ង​រ​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​ ។​

ANN

​លោក​ ហុ​ក​ គឹ​ម​ជឿន​ ប្រធាន​មន្ទីរ​ ឧស្សាហកម្ម​ និង​សិប្បកម្ម​ខេត្ដកំពត​ បាន​ថ្លែង​ទទួលស្គាល់​ថា​ ធូលី​ថ្ម​ដែល​ បំ​ភាយ​ចេញពី​ការដ្ឋាន​កិន​ថ្ម​នៅ​ទីតាំង​ ខាងលើ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ បរិស្ថាន​ និង​សុខភាព​ប្រជាពលរដ្ឋ​នៅ​ តំបន់​នោះ​ ។​ លោក​ប្រធាន​មន្ទីរ​បន្ដ​ថា​ ក្នុង​ចំណោម​សិប្បកម្ម​កិន​ថ្ម​ទាំង​ ៤​ទីតាំង​ គឺ​មាន​៣​ទីតាំង​មានច្បាប់​ ចំណែក​១​ ទីតាំង​ទៀត​ជា​របស់​ឈ្មោះ​បៀ​វ​ពុំ​មាន​ ច្បាប់​ ។​

​ប៉ុន្ដែ​យ៉ាងណា​ក៏​ដោយ​ប្រធាន​មន្ទីរ​ ឧស្សាហកម្ម​ និង​ សិប្បកម្ម​ខេត្ដកំពត​រូប​នេះ​ នៅ​ពុំ​ទាន់​បាន​បង្ហាញ​ពី​ចំណាត់ការ​ដែល​មាន​ប្រសិទ្ធភាព​ ដើម្បី​ឱ្យ​សិប្បកម្ម​កិន​ថ្ម​ ទាំងនោះ​គោរព​ច្បាប់​ ការពារ​បរិស្ថាន​ និង​តំបន់​ទេសចរណ៍​មួយ​នេះ​នៅឡើយ​ទេ​ ដោយ​គ្រាន់តែ​លើក​ឡើង​ថា​លោក​នឹង​ ជំរុញ​បន្ថែម​ទៀត​ឱ្យ​ពួក​គេ​គោរព​ច្បាប់​ ។​

​ការ​លើក​ឡើង​របស់​លោក​ប្រធាន​ មន្ទីរ​ឧស្សាហកម្ម​ និង​សិប្បកម្ម​បាន​ធ្វើ​ ឡើង​បន្ទាប់​ពី​មានការ​រិះគន់​ពី​ប្រជាពលរដ្ឋ​ថា​ ទីតាំង​កិន​ថ្ម​ទាំងនោះ​បាន​បំពុល​ បរិស្ថាន​ធ្វើ​ឱ្យ​ប៉ះពាល់​តំបន់​ទេសចរណ៍​ និង​សុខភាព​ជា​ពិសេស​ប្រព័ន្ធ​ដកដង្ហើម​ របស់​ពួក​គាត់​ ។​ ជាមួយ​គ្នា​នោះ​ក៏​មាន​ ការ​តបត​យ៉ាង​ក្រអឺតក្រទម​មក​វិញ​ពី​ បណ្ដា​ម្ចាស់​ការដ្ឋាន​ទាំងនោះ​ថា​គេ​បាន​ ផ្ដល់​កញ្ចប់​ថវិកា​ទៅ​ឱ្យ​ក្រុម​មន្ដ្រី​ជំនាញ​ និង​អាជ្ញាធរ​រួច​អស់ហើយ​សម្រាប់​សកម្មភាព​កិន​ថ្ម​របស់​ពួក​គេ​ ។​

​ប៉ុន្ដែ​បើ​ទោះជា​ដូច្នេះ​ក្ដី​ លោក​ អ៊ុំ​ ស៊ី​ណាត​អភិបាលស្រុក​កំពង់ត្រាច​កន្លង​ ទៅ​បាន​ថ្លែងប្រាប់​ថា​ ទីតាំង​កិន​ថ្ម​ខាង​ លើ​ពុំ​មានច្បាប់​ទម្លាប់​អ្វី​ទេ​ ហើយ​លោក​ ក៏​មិន​ជាប់​ពាក់ព័ន្ធ​រឿងរ៉ាវ​ពុក​រលួយ​ជាមួយ​សិប្បកម្ម​ទាំងនោះ​ដែរ​ ។​

​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ ថា​ ម្ចាស់​ការដ្ឋាន​កិន​ថ្ម​ទាំង​៤​ទីតាំង​ ខាងលើ​មានឈ្មោះ​ ទី​ ,​ បារាំង​ ,​ បៀ​វ​ និង​ ឈ្មោះ​ណុ​ក​ ។​

​ប្រជាពលរដ្ឋ​និយាយ​ថា​ ធូលី​ដែល​ ហុយ​ចេញពី​ការដ្ឋាន​កិន​ថ្ម​ទាំងនោះ​បាន​ ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​យ៉ាង​ ធ្ងន់ធ្ងរ​ ។​ អ្នក​ភូមិ​ធ្លាប់​រក​អន្ដរាគមន៍​ពី​ អាជ្ញាធរ​ដែនដី​ដែរ​ តែ​មិន​បាន​លទ្ធផល​ អ្វី​ទាំងអស់​ ៕​

...

ដោយ៖ ហេង​ ន​រិ​ន្ទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print