រន្ទះប្រល័យសត្វក្របីញីអ្នកភូមិ៤ក្បាល និងរលំរបើកដំបូលផ្ទះ៤ខ្នងនៅស្រុកកំពង់រោទ៍

ចែករំលែក៖

ខេត្តស្វាយរៀង ៖ សត្វក្របីញីចំនួន៤ក្បាលរបស់កសិកររស់ពឹងកម្លាំងវាបានងាប់ភ្លាមៗ និងលំនៅឋានពល​រដ្ឋចំនួន៤ខ្នង ត្រូវបានដួលរលំ ខ្លះរបើកដំបូល ដោយសារត្រូវគ្រាប់រន្ទះបាញ់ និងខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង កាលពីថ្ងៃអាទិត្យ១៣ កើតខែអាសាឍឆ្នាំកុរឯកសក័ព.ស២៥៦៣វេលាម៉ោង៤និង១០នាទីរសៀលថ្ងៃ​ទី១៤ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងឃុំខ្សែត្រឃ៉ំត្នោត និងឃ៉ំសំយ៉ោង ស្រុកកំពង់រោទ៏ខេត្តស្វាយរៀង ។

យោងតាមអាជ្ញាធរស្រុកបានអោយដឹងថាសត្វក្របីញីដែលត្រូវរន្ទះបាញ់បណ្ដាលអោយងាប់នៅកណ្ដាលវាលស្រែមានម្ចាស់ឈ្មោះខាន់ រ៉េនភេទប្រុសអាយុ៥៥ឆ្នាំមានទីលំនៅភូមិសាម៉ឃ៉ំខ្សែត្រ ស្រុកកំពង់រោ៏ត្រូវរន្ទះបាញ់ងាប់ក្របីមេមួយក្បាល និងម្ចាស់ឈ្មោះឡាញ់ ចាន់ភេទប្រុសអាយុ៣៩ឆ្នាំ មានទីលំនៅភូមិពោធិម្អមឃ៉ំត្នោតស្រុកកំពង់រោទ៏ត្រូវរន្ទះបាញ់ងាប់ក្របីញី៣ក្បាល ។

ប្រភពបន្តថា ផ្ទះដែលត្រូវខ្យល់កន្ត្រាក់បណ្តាលអោយរលំនិងប៉ើងតំបូលផ្ទះមានម្ចាស់ផ្ទះឈ្មោះ ៖

១-ខាំ សុខាភេទស្រីអាយុ៥៣ឆ្នាំមុខរបរកសិករមានទីលំនៅភូមិត្រពាំងឈូកឃ៉ំខ្សែត្រផ្ទះទំហំ៦ម៉ែត្រគុណនិង៧ម៉ែត្រសង់អំពី ឈើដំបូលសង្ខ័សីប៉ើងសង្ខ័សីអស់៥សន្លឹក។

២-មានឈ្មោះ មាស ឈុនភេទប្រុសអាយ៤៤ឆ្នាំមានទីលំនៅូមិកណ្តាលឃ៉ំត្នោតស្រុកកំពង់រោទ៏ផ្ទះមានទំហំ៦ម៉ែត្រគុណនិង១៥ម៉ែត្រសង់អំពីឈើដំបូលសង្ខ័សីរបើកប៉ើងដំបូលទាំងស្រុង ។

៣-ម្ចាស់ផ្ទះឈ្មោះប្រាក់ឈៀនភេទស្រីអាយុ៣៧ឆ្នាំមានទីលំនៅភូមិព្រៃរបឺសឃ៉ំត្នោតស្រុកកំពង់រោទ៏ផ្ទះទំហំ៥ម៉ែត្រគុណនិង៦ម៉ែត្រសង់អំពីឈើដំបូលសង្ខ័សីបណ្តាលអោយដួលខូចខាតទាំងស្រុង។

នឹងទី៤ម្ចាស់ផ្ទះឈ្មោះយ៉ាន់ ធីភេទប្រុសអាយុ៤៤ឆ្នាំមានទីលំនៅភូមិសំយ៉ោងឃ៉ំសំយោងស្រុកកំពង់រោទិ៍ផ្ទះមានទំហំ៦ម៉ែត្រគុណនិង៧ម៉ែត្រសង់អំពីឈើដំបូលសង្ខ័សីបណ្តាលអោយប៉ើងដំបូលអស់មួយចំហៀង។

ករណីភ្លៀងខ្យល់កន្ត្រាក់នឹងរន្ទះបាញ់នេះមិនបង្កអោយមានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេដោយគ្រាន់តែងាប់ក្របីអ្នកភូមិ៤ក្បាលនិងរលំរបើកដំបូលផ្ទះ៤ខ្នងផងដែរ ៕ ដោយ ៖ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print