រថយន្ត២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង និងខ្ទេច សំណាងល្អត្រឹម របួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ មនុស្ស ២នាក់បានរងរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្ករឡើងដោយរថយន្តពីរគ្រឿងបានបុកគ្នាពេញមួយទំហឹង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នវបានកើតឡើងកាលពីវេលា ម៉ោង ១០ និង ៣០ នាទីព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១០៩និង១១០ ស្ថិតក្នុង ភូមិស្រងាំទេ ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលចរាចរណ៍ ស្រុករលាប្អៀរ បានឲ្យដឹងថានៅមុនពេលកើតហេតុ មាន រថយន្តមួយគ្រឿងជាប្រភេទរថយន្តធុនធំម៉ាកហ៊ុយហ្សូពណ៌ទឹកសមុទ្រ ក្បាលពណ៌សខៀវពាក់ស្លាកលេខភ្នំពេញ ៣A-៣៣០៣ បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយរថយន្តមួយគ្រឿងទៀត ម៉ាក កាមរី បាឡែន ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខបាត់ដំបង២B. ២៧៥១បើកបរ ក្នុងដំណើរច្រាស់ទិសគ្នា យ៉ាងពេញទំហឹង បណ្តាលអោយមនុស្សជិៈក្នុងរថយន្ត២នាក់ (ម្នាក់ស្រី) បានរងរបួសធ្ងន់ ហើយត្រូវបានដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ រថយន្តម៉ាកកាមរីបាឡែនរងការខូចខាតខ្ទេចមួយកំណាត់មុខ និងរថយន្តធន់ធំ ខូចខាតផ្នែកខាងមុខដូចគ្នា ។ រថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print