លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់៖ គ្រប់សញ្ជាតិ ការគោរពប្រតិបត្តិសាសនា គឺមានគោលដៅតែមួយ អប់រំមនុស្សឲ្យប្រព្រឹត្ដតែអំពើល្អ

ចែករំលែក៖

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួល បន្ទុកបេសកកម្ម ពិសេស បានបញ្ជាក់ថា គ្រប់សញ្ជាតិ ការគោរពប្រតិបត្តិសាសនា គឺមានគោលដៅតែមួយ អប់រំមនុស្សឲ្យប្រព្រឹត្ដតែអំពើល្អ ។ លោក អូស្មាន ហាស្សាន់ បានបញ្ជាក់បែបនេះ នៅក្នុងឱកាសចូលជួប សម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ លោក
ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងជាប្រធានគណៈកម្មការគ្រប់មជ្ឈមណ្ឌលឥស្លាមភ្នំពេញ។ ជំនួបនេះបានប្រព្រឹត្ដទៅកាលពីថ្ងៃច័ន្ទ១៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងធម្មការ និងសាសនា ។
លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក្នុងនាមជាអនុប្រធានគណៈកម្មការគ្រប់គ្រងមជ្ឈមណ្ឌលឥស្លាមភ្នំពេញ បានមានប្រសាសន៍ថា នៅក្នុងបរិបទមួយដែលប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ ប្រជាសហគមន៍ឥស្លាមទូទាំងប្រទេស ពីគ្រប់មជ្ឈដ្ឋាន រស់នៅប្រកប ដោយក្តីសុខសាន្ត ពោរពេញដោយសេរីភាព ក្នុងការគោរពប្រតិបត្តិសាសនា ជាពិសេសមានការអភិវឌ្ឍទាំងវិស័យអប់រំ និងសេដ្ឋកិច្ច វិហារ និងសាលារៀនធំៗ ក៏បានសាងជាបន្តបន្ទាប់យ៉ាង ច្រើន ជីវភាពរបស់ពួកគាត់កាន់តែល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ លើសពីនេះទៅទៀត មិនត្រឹមតែក្នុងសហគមន៍ឥស្លាមតែ ប៉ុណ្ណោះទេ ប្រជាជនកម្ពុជារស់នៅជាមួយគ្នា ប្រកបដោយការយោគយល់អធ្យាស្រ័យគ្នា ដោយមិនរើស អើងពូជសាសន៍ ឬសាសនាឡើយ។គ្រប់សញ្ជាតិ ការគោរពប្រតិបត្តិសាសនា គឺមានគោលដៅតែមួយ អប់រំមនុស្សឲ្យប្រព្រឹត្ដតែអំពើល្អ ។
លោក ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹង និងបន្តលើកទឹកចិត្ត ក៏ដូចជាការចូលរួមសហការបន្ថែមទៀតដើម្បីធ្វើយ៉ាងណា ឲ្យវិស័យសាសនានៅកម្ពុជា កាន់តែមានភាពល្អប្រសើរឡើង ៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print