ក្រសួងធនធានទឹក​៖​ អ្នកនេសាទ​ និងអ្នកទេសចរ​ មានបំណងទៅកាន់ឆ្នេរនិងកោះត្រូវប្រយ័ត្ន​ ខណៈស្អែកនេះកម្ពុជាបានទទួលនូវឥ​ទ្ធិពលព្យុះទី៥ឈ្មោះ​ ដាណាស់​(Danas)

ចែករំលែក៖

ភ្នំពេញ នៅថ្ងៃស្អែកនេះ កម្ពុជានឹងទទួលនូវឥទ្ធិពល​ព្យុះទី៥ ឈ្មោះ​ ដាណាស់ Dana’s។ ព្យុះនេះនឹងធ្វើឲ្យបណ្ដាខេត្តនៅតំបន់មាត់​ សមុទ្រនឹងមាន​ភ្លៀង​ ក្នុងកម្រិតពីមធ្យមទៅច្រើនច្រើន ខ្យល់​ខ្លាំងបង្កើតទៅជារលកធំ​ និងខ្ពស់ៗ និងបណ្ដាខេត្តរាជធានីផ្សេងទៀតនឹងមានភ្លៀងធ្លាក់ក្នុងកម្រិត​ពីមធ្យមទៅបង្គួរ នឹងមានភ្លៀងធ្លាក់ខ្លាំងដោយកន្លែង ។ នេះបើយោងតាមសេចក្តីជូនដំណឹង​ ស្តីពីស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយមអោយដឹង នៅ​ថ្ងៃទី១៦ ខែកក្កដា​ ឆ្នាំ២០១៩នេះ ។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងធន​ធានទឹកបានបញ្ជាក់ថា ខ្យល់មូសុងនិរតីបាននិងកំពុងបង្កើនឥទ្ធិពលមកលើតំបន់មាត់សមុទ្រ​ គួបផ្សំនឹងសម្ពាធមួយដែលស្ថិតនៅក្នុងសមុទ្រប៉ាស៊ីហ្វិក​ភាគខាងលិច។ វិសម្ពាធនិងបំប្លែងខ្លួនទៅជាព្យុះទី ៥ឈ្មោះដាណាស់ នាថ្ងៃស្អែកនេះ​ មានទិសដៅឆ្ពោះទៅកាន់ប្រទេសចិនភាគខាងកើត ។ ព្យុះនេះនឹងធ្វើឲ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជាបានទទួលនូវឥទ្ធិពលដូចខាងក្រោមនេះ

-បណ្ដាខេត្តនៅមាត់សមុទ្រនឹងមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន ខ្យល់ខ្លាំងបង្កើតជារលកធំខ្ពស់ៗ ។

-បណ្ដាខេត្តនិងរាជធានីនៅតំបន់ទំនាបកណ្ដាលខាងត្បូងភាគកណ្ដាលនិងភាគខាងកើត ដែលមានព្រំប្រទល់ជាប់វៀតណាមនឹងអាចមានភ្លៀងក្នុងកម្រិតពីប្រជុំទៅបង្គួរទន្ទឹមនឹងនោះក៏អាចមានភ្លៀងខ្លាំងដោយកន្លែងផងដែរ។

-បណ្ដាខេត្តនៅភាគពាយ័ព្យនិងខ្ពង់រាបនិងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរទន្ទឹមនឹងនោះក៏អាចមានកន្លែងខ្លះភ្លៀងធ្លាក់ខ្លាំងផងដែរ។

ទន្ទឹមនឹងនេះក្រសួងធនធានទឹកនិងឧតុនិយមក៏បានអំពាវនាវឲ្យអ្នកនេសាទ​ ក៏ដូចជាភ្ញៀវទេសចរដែលមានបំណងធ្វើដំណើរទៅកាន់តំបន់ឆ្នេរនិងកោះ​ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បំផុត ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print