រថយន្តដឹករោងការបើកលឿនខ្វះការប្រុងប្រយ័ត្នគេចពីម៉ូតូធ្លាក់ផ្លូវរបួសធ្ងន់ស្រាល៦នាក់ដឹកទៅសង្គ្រោះនៅមន្ទីពទ្យ

ចែករំលែក៖

ភ្នំពេញ៖រថយន្តដឹករោងការមួយគ្រឿងបានបើកបោះពួយជែងរថយន្តដឹកដីមួយគ្រឿង នឹងម៉ូតូមួយគ្រឿងបើកបញ្ច្រាសទិសទាញចង្កូតគេចក៍ជ្រុលធ្លាក់ផ្លូវក្រឡាប់បណ្តាលរងរបួសធ្ងន់ស្រាល៦នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

គ្រោះថ្នាក់ចរាចរណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី១៥ខែ កក្កដា ឆ្នាំ២០១៩នៅតាមបណ្តោយផ្លូវលេខ៤២ក្នុងភូមិបឹងប៉ិចសង្កាត់ពន្សាំងខណ្ឌព្រែកព្នៅ ។
រថយន្ត ដែលក្រឡាប់នោះ ម៉ាកគាដឹករោងការពណ៌សពាក់ស្លាកលេខភ្នំពេញ៣E.២១៧៦បើកបរដោយបុរសម្នាក់បានរងរបួសពុំត្រូវបានស្គាល់អត្តញ្ញាណឡើយ ។

ជនរងគ្រោះដែលរបួសធ្ងន់ ១.ឈ្មោះស្នាអាយុប្រមាណ៣០ឆ្នាំបានរងរបួសបាក់ជើងនិង២.ឈ្មោះថុល ចាន់ថន អាយុ២៨ឆ្នាំបានរងរបួសបាក់ដៃ។អ្នកទាំង២នាក់មានលំនៅភូមិត្នោតខ្ពស់សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។

តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុគឃើញរថយន្តដឹករោងការខាងលើបានធ្វើដំណើរតាមផ្លូវលេខ៤២ក្នុងទិសដៅពីជើងទៅត្បូងខណៈមកដល់ចំណុចកើតហេតុក៍បានបើកជែងរថយន្តដឹកដីមួយគ្រឿងហើយបានវ៉ានឹងម៉ូតូមួយគ្រឿងបើកបរក្នុងទិសដៅបញ្ច្រាស់គ្នា ក៍បានទាញចង្កូតគេចទៅខាងស្តាំដៃក៍ជ្រុលចង្កូតធ្លាក់ផ្លូវបណ្តាលអោយក្រឡាប់តែម្តង ។

តាមព័ត៌មានអោយដឹងទៀតថានៅក្នុងគ្រោះថ្នាក់បណ្តាលឲ្យអ្នកបើកបរ និងកម្មករ រងរបួស ចំនួន ៦នាក់ ក្នុងនោះមាន២នាក់រងរបួសធ្ងន់ត្រូវបានបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមះនិង៤នាក់រងរបួសស្រាលបញ្ជូនទៅកាន់មណ្ឌលសុខភាពពន្សាំង ក្រោយពីគ្រោះថ្នាក់ម្ចាស់ក៍បានហៅរថយន្តមកស្ទួចយកទៅជួសជុលដោយខ្លួនឯង៕ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print