សម្ដេច​តេ​ជោ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ ផ្ដល់​ក្ដី​ស្រលាញ់​ដល់​ជន​ពិការ​

ចែករំលែក៖

​ភ្នំពេញ​៖​ សម្ដេច​អគ្គមហាសេនា​ បតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ ព្រះរាជាណាចក្រ​កម្ពុជា​មាន​ប្រសាសន៍​ ទៅ​កាន់​ក្មួយៗ​ ចៅៗ​៧៤៤​នាក់​ថា​ ការ​ សន្យា​ហ្នឹង​គេ​អាច​សន្យា​ហើយ​ តែ​គេ​ មិន​ធ្វើ​ក៏​បាន​ដែរ​ ប៉ុន្ដែ​សម្រាប់​ការ​ព្រម​ ព្រៀង​គ្នា​ គឺ​ភាគច្រើន​គេ​អនុវត្ដ​ តែ​មាន​ ករណី​ខ្លះ​គេ​មិន​អនុវត្ដ​ទេ​ គេ​ព្រមព្រៀង​ ថា​ គេ​មិន​ធ្វើ​អី​យើង​ទេ​ ប៉ុន្ដែ​គេ​ចេញ​ផុត​ ពី​យើង​គេ​វ៉ៃ​ក​យើង​ ។​

IMG_2383

នេះ​ក៏​មាន​ករណី​ ខ្លះ​ដែរ​ ក៏​ប៉ុន្ដែ​សម្រាប់​តា​ និង​យាយ​ជា​ មួយ​នឹង​ចៅៗ​បាន​ព្រមព្រៀង​គ្នា​ក្នុង​មួយ​ ឆ្នាំ​យើង​ជួប​គ្នា​ពីរ​ដង​ ដែល​កន្លង​ទៅ​កាល​ ពី​ខែមេសា​យើង​បាន​ជួប​គ្នា​ម្ដង​ ។​ ដូច្នេះ​ ជិត​ដាច់​ឆ្នាំ​យើង​ជួប​គ្នា​ម្ដងទៀត​ចាត់​ទុក​ថា​ថ្ងៃនេះ​មក​សងបំណុល​ចៅៗ​បំណុល​សម្រាប់​ឆ្នាំ​២០១៥​ ប៉ុន្ដែ​នៅ​ជំពាក់​ បំណុល​២០១៦-២០១៧-២០១៨​តៗ​ ទៅ​ទៀត​ក្នុង​មួយ​ឆ្នាំ​២​ដង​យើង​ជួបជុំ​គ្នា​។​

​សម្ដេច​នាយក​រដ្ឋមន្ដ្រី​បាន​មាន​ ប្រសាសន៍​ទៅ​កាន់​ចៅៗ​កុមា​កំព្រា​ ពិការ​ ភ្នែក​ គ​ ថ្លង់​ នៅ​សាលា​ គ​ ថ្លង់​ភ្នំពេញ​ថ្មី​ នា​ព្រឹក​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ សាលា​គ​ ថ្លង់​ ពិការ​ភ្នែក​ សង្កាត់​ភ្នំពេញ​ ថ្មី​ ។​ ក្នុង​ឱកាស​នោះ​ដែរ​ សម្ដេច​តេ​ជោ​ និង​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន​ រ៉ា​នី​ អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ក្នុង​ ពិធី​សំណេះសំណាល​ និង​ឧបត្ថម្ភ​ចំណី​ អាហារ​ និង​ផ្ដល់​សម្ភារ​ ថវិកា​ដល់​ចៅៗ​ ដែល​តែងតែ​មក​សួរសុខទុក្ខ​ និង​ផ្ដល់​ ចំណីអាហារ​ ឧបត្ថម្ភ​ថវិកា​ និង​សម្ភារ​ ។​

​សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​ថា​ ថ្ងៃនេះ​តា​ យាយ​ បាន​មក​ជួបជុំ​ចៅៗ​ ដោយ​បានឃើញ​ចៅៗ​មាន​សុខភាព​ល្អ​ រីក​ធំធាត់​ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ហាក់បី​ ដូច​ជា​បាន​ដកកម្ពស់​ ។​ ក្នុង​នោះ​សម្ដេច​ បាន​លើក​ឡើង​ថា​ មាន​មន្ដ្រី​មួយ​ចំនួន​ អត់​ចេះ​ប្រើ​បច្ចេកទេស​ព័ត៌មាន​ទេ​ សូ​ម្បី​ បញ្ជូន​សារ​ទៅ​តាម​ការ​ផ្ញើ​សារ​ទៅ​តាម​ What´s​ up​ ក៏​មិន​ចេះ​ដែរ​ ។​ ប៉ុន្ដែ​ឥឡូវ​ នេះ​ក្មួយៗ​ចៅៗ​ចេះ​ប្រើ​ចេះ​បញ្ជូន​ឱ្យ​ តា​ដែរ​ ដល់​ពេល​ផ្សាយ​ផ្ទាល់​ទៅ​ស្ដាប់​ បាន​សំឡេង​ដែរ​ ហើយ​ម្យ៉ាងទៀត​មាន​ កម្មវិធី​តែ​ភាសា​ខ្មែរ​ អត់​ទាន់​មានកម្ម​ វិធី​ភាសា​អង់គ្លេស​ ។​

​ប៉ុន្ដែ​បញ្ហា​ឋិត​នៅ​ត្រង់​ថា​ បើ​គ្មាន​ការ​ បណ្ដុះបណ្ដាល​ គ្មាន​ការយ​កមក​ហ្វឹកហ្វឺន​ ស្ទាត់​ ចិញ្ចឹម​បីបាច់​ថែរក្សា​នោះ​ ក្មួយៗ​ ចៅៗ​មិន​មានភ័ព្វ​សំណាង​ អាច​ចេះអក្សរ​ ឬ​ក៏​អាច​ចេះ​ប្រើ​ព័ត៌មាន​វិជ្ជា​ កុំព្យូទ័រ​….​។​

​ទន្ទឹម​នេះ​សម្ដេច​បាន​អំពាវនាវ​ចំពោះ​ ប្រជាពលរដ្ឋ​របស់​យើង​ដែល​ផ្ដល់​ការ​ ស្រឡាញ់​ចំពោះ​ជន​ពិកា​ហើយ​ត្រូវ​ ពិចារណា​ខ្លួន​យើង​ខ្លួន​គេ​ជួន​យើង​ជួន​គេ​ បង​យើង​ បង​គេ​ ប្អូន​យើង​ ប្អូន​គេ​…​។​ ចំពោះ​ការ​ដែល​ប្រមាថ​មក​លើ​តា​គឺ​វា​ គ្រប់គ្រាន់​ណាស់​ហើយ​តា​គ្រាន់តែ​ខូច​ ភ្នែក​ម្ខាង​ ហើយ​ធ្វើ​ដល់​នាយក​រដ្ឋមន្ដ្រី​ គេ​ប្រមាថ​ហៅ​ដល់​អា​ខ្វាក់​នេះ​ជា​ការ​ ប្រមាថ​មួយ​ធ្ងន់​ណាស់​ ។​ ឥឡូវ​នៅ​ក្នុង​ ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់តា​បាន​ប្រាប់​ក្រុម​ អ្នក​ជំនាញការ​ទាំងអស់​នៅ​ពេល​ដែល​ គេ​ចូល​មក​ជេរ​តា​អា​ខ្វាក់​គឺ​សូម​រក្សា​ ទុក​នូវ​ពាក្យ​នោះ​អត់​មាន​ឱ្យ​ដោះ​ចេញ​ ទេ​រួច​ហើយ​យើង​អប់រំ​គេ​ទៅ​វិញ​ថា​ ក្មួយ​ ឬ​កូន​ឬ​ចៅ​កុំ​ប្រើ​ភាសា​នេះ​តទៅ​ទៀត​ ។​ បើសិនជា​ករណី​នេះ​ធ្លាក់​ទៅ​លើ​ជា​ចៅ​ ជា​ក្មួយ​ខ្វាក់​ពិកា​វិញ​ តើ​ក្មួយ​ឈឺចាប់​ទេ​?

​សម្ដេច​តេ​ជោ​បាន​បញ្ជាក់​បន្ដ​ថា​ ខ្ញុំ​ ចង់​ប្រើប្រាស់​នូវ​វិធី​អប់រំ​តាម​ប្រព័ន្ធ​ ទំនាក់ទំនង​សង្គម​ទៅ​វិញ​ គឺ​ចូល​មក​ចុះ​ ចូល​មក​ជេរ​ចុះ​ហើយ​អត់​ប្រឡេះ​ចេញ​ ទេ​ រួច​ហើយ​យើង​អប់រំ​ត្រឡប់​ទៅ​គេ​វិញ​ ព្រោះ​ឪពុក​ម្ដាយ​របស់​គេ​មិន​ចង់ឱ្យ​កូន​មាន​ភាព​ទំនើង​ឬ​ក៏​គ្មាន​គុណធម៌​រហូត​ដល់​ជេរ​អា​កំ​ប៉ាក់​ អា​កំ​ប៉ុ​ត​ មី​ខ្វាក់​ អា​ ខ្វិន​ គឺជា​រឿង​មួយ​អកុសល​ណាស់​ ។​

​ការ​អប់រំ​ក្មេង​តាម​របៀប​នេះ​មនុស្ស​ចាស់​ក្ដី​ក្មេង​ក្ដី​ដែល​ចេះ​ជេរ​បញ្ចោរ​គឺ​ គ្មាន​អនាគត​ហើយ​ក៏​មិន​អាច​ក្លាយទៅជា​មេដឹកនាំ​ឬ​ក៏​ជា​ពលរដ្ឋ​ដ៏​ល្អ​នោះ​ទេ​ ។​ ដូច្នេះ​សង្ឃឹមថា​ បើ​ទោះបីជា​យ៉ាងណា​ ក៏​ដោយ​និយាយ​ទៅ​ដល់​ចៅៗ​ដែល​ប្រើ​ ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ហើយ​ដែល​ជា​ ជន​ពិកា​មួយ​ចំនួន​បាន​ចូល​ធ្វើការ​ហើយ​រៀន​បាន​បរិ​ញ្ញា​ បរិញ្ញាបត្រ​ជាន់ខ្ពស់​ ហើយ​ឥឡូវ​ឱ្យទៅ​ធ្វើការ​នៅ​ក្រសួងការបរទេស​សង្ឃឹមថា​ ចៅៗ​បន្ដ​ការ​ខិតខំ​ រៀនសូត្រ​ទាំង​គ​ ថ្លង់​ ទាំង​ពិកា​ភ្នែក​ ដែល​ជួបជុំ​គ្នា​ថ្ងៃនេះ​ ។​

​សម្ដេច​តេ​ជោ​បាន​អំពាវនាវ​ឱ្យ​ ស្ថានីយទូរទស្សន៍​ដែល​មិន​មាន​អ្នក​ធ្វើ​សញ្ញា​ជា​ភាសាគ​ថ្លង់​សម្រាប់​ជា​ព័​ត៌​ មាន​ក្នុង​កម្មវិធី​ព័ត៌មាន​សូម​មេត្ដា​រៀបចំ​ឱ្យ​មាន​ផង​ដើម្បី​ឱ្យ​ជន​ពិកា​គ​ថ្លង់​ទទួល​បាន​ព័ត៌មាន​ទូលំទូលាយ​ ។​

​ក្នុង​ឱកាស​នោះ​សម្ដេច​តេ​ជោ​ និង​ សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​បាន​ផ្ដល់​ជូន​កុមារ​ពិកា​ភ្នែក​ កុមារ​គ​ ថ្លង់​ និង​កុមារ​កំព្រា​ ទាំង​៧៤៤​នាក់​ម្នាក់ៗ​ទទួល​បាន​ឃី​ត​ មួយ​កញ្ចប់​ ថវិកា​៥​ម៉ឺន​រៀល​ ជូន​លោក​ គ្រូ​អ្នកគ្រូ​សរុប​២១០​នាក់​ម្នាក់ៗ​ទទួល​ បាន​ឃី​ត​១​កញ្ចប់​ ថវិកា​១០​ម៉ឺន​រៀល​ ជូន​មជ្ឈមណ្ឌល​កុមារ​កំព្រា​ភ្នំពេញ​ថ្មី​,​ មជ្ឈមណ្ឌល​គាំពារ​កុមារ​តា​ខ្មៅ​,​ មណ្ឌល​ ផ្ទះ​អចិន្ដ្រៃយ៍​តា​ខ្មៅ​,​ មណ្ឌលកុមារ​ងាយ​ រង​គ្រោះ​ផ្សារ​ដេប៉ូ​,​ មណ្ឌលកុមារ​កំព្រា​ ងាយ​រង​គ្រោះ​ចំការមន​សរុប​៥​មណ្ឌល​ ដែល​មណ្ឌល​នីមួយៗ​ទទួល​បាន​មី​៥​កេះ​,​ ត្រីខ​២​កេស​,​ ប៊ី​ចេ​ង​២​គីឡូក្រាម​,​ ទឹក​ ក្រូច​៥​កេស​,​ ទឹកបរិសុទ្ធ​៥​កេស​,​ ថវិកា​២​ លាន​រៀល​ និង​ជូន​សាលា​កុមារ​គ​ថ្លង់​ច្បារ​ អំពៅ​មី​២០​កេស​,​ ត្រីខ​៥​កេស​,​ ប៊ី​ចេ​ង​ ៥​គីឡូក្រាម​,​ ស្ករស​២៥​ គីឡូក្រាម​,​ ទឹកក្រូច​២០​កេស​,​ ទឹកបរិសុទ្ធ​២០​កេស​,​ ថវិកា​៣​លាន​រៀល​ ។​

​មណ្ឌល​ផ្កាម្លិះ​គាំទ្រ​ចិត្ដសាស្ដ្រ​សង្គម​ និង​សាលា​ពិកា​ភ្នែក​ និង​កុមារ​គ​ ថ្លង់​ ភ្នំពេញ​ថ្មី​ដោយ​មណ្ឌល​នីមួយៗ​ទទួល​ បាន​មី​២០​កេស​,​ ត្រីខ​៥​កេស​,​ ប៊ី​ចេ​ង​៥​ គីឡូក្រាម​,​ ស្ករស​២៥​គីឡូក្រាម​,​ ទឹកក្រូច​ ២០​កេស​,​ ទឹកបរិសុទ្ធ​២០​កេស​ និង​បាន​ រៀបចំ​អាហារ​សាមគ្គី​ថ្ងៃត្រង់​១០០​តុ​ក្នុង​ បរិយាកាស​សោមនស្ស​រីករាយ​ ៕​

IMG_2381

IMG_2419

IMG_2416

IMG_2417

...

ដោយ៖ ហេង​ សូ​រិ​យា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print