ភ្នំពេញ៖ យុវជនម្នាក់បានសម្រេច ចិត្ដចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ផ្ទះ សំណាក់យីហោ ចាន់ ហេង ដោយសារ តែខូចចិត្ដនឹងសង្សារជាទីស្រលាញ់របស់ ខ្លួនបែកចិត្ដទៅស្រលាញ់បុរសជនជាតិចិនធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជា ពលរដ្ឋនិងអាជ្ញាធរដែនដី ។
ហេតុការណ៍ភ្ញាក់ផ្អើលមានករណី ចងកសម្លាប់ខ្លួននេះបានកើតឡើងកាល ពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ នៅ ចំណុចផ្ទះសំណាក់យីហោ ចាន់ហេង មានទីតាំងអគារលេខ៣៣ ផ្លូវលេខ៨១ ក្រុម៤៨ ក្នុងភូមិ៧ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ ដែលចងកសម្លាប់ខ្លួននោះត្រូវបានគេស្គាល់ថា ឈ្មោះ ម៉េង ភេទប្រុស អាយុ ប្រហែល២៥ឆ្នាំ មុខរបរនិងទីលំនៅមិន ពិតប្រាកដបានយកខ្សែរីដូបង្អួចចងកភ្ជាប់ និងស្លាបព្រិលបង្អួចបណ្ដាលឱ្យស្លាប់ ។
យោងតាមការបំភ្លឺប្រាប់សមត្ថកិច្ច របស់ម្ចាស់ផ្ទះសំណាក់ចាន់ហេងមាន ឈ្មោះ វេង ហួរ ភេទប្រុស អាយុ៥៧ឆ្នាំ បានឱ្យដឹងថា មុនពេលកើតហេតុកាល ពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០១៥ ជនរងគ្រោះរួមជាមួយមិត្ដភក្ដិ ៤នាក់ ក្នុងនោះមានស្រីម្នាក់បានមកជួល បន្ទប់លេខ២០១ជាន់ទី២ស្នាក់នៅរហូតដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ វេលា ម៉ោង៩ព្រឹកមិត្ដភក្ដិរបស់ជនរងគ្រោះ៣នាក់បានចេញទៅខាងក្រៅបាត់ ។ រហូត ដល់ម៉ោង៤រសៀលថ្ងៃដដែលឈ្មោះចិន ភេទស្រី បានទិញបាយយកមកឱ្យជនរង គ្រោះរួចក៏ត្រឡប់ទៅវិញ ។ លុះដល់ ម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ គាត់ជា ម្ចាស់ផ្ទះសំណាក់ចង់ដឹងថា នៅបន្ទប់ ដែលជនរងគ្រោះស្នាក់នៅនោះមានគ្នាប៉ុន្មាននាក់ក៏ឱ្យបុគ្គលិកឡើងទៅគោះទ្វារហៅដើម្បីចូលទៅសួរនាំតែគ្មានអ្នក ឆ្លើយតបនិងម្យ៉ាងវិញទៀតបន្ទប់នោះ មិនជាប់សោនោះទេដោយគ្រាន់តែបិទ ទ្វារ ដូច្នេះហើយបុគ្គលិកក៏បានបើកទ្វារ មើលស្រាប់តែឃើញជនរងគ្រោះរូបនោះចងកនៅនឹងស្លាបព្រិលលើបង្អួចស្លាប់ បាត់ទៅហើយទើបរាយការណ៍ប្រាប់ដល់រូបគាត់ជាម្ចាស់ផ្ទះសំណាក់ ព្រមទាំង រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន តែម្ដង ។
ប្រភពព័ត៌មានដដែលបានបន្ដទៀតថា បន្ទាប់ពីដឹងថាជនរងគ្រោះរូបនោះ ចងកសម្លាប់ខ្លួនហើយនោះមិត្ដភក្ដិ របស់ជនរងគ្រោះឈ្មោះ ខៀវ អ៊ុត ហៅ ខ្ទើយ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរនិង ទីលំនៅមិនពិតប្រកដបានត្រឡប់មកផ្ទះសំណាក់វិញក៏ត្រូវបានម្ចាស់ផ្ទះសំណាក់នាំខ្លួនមកប្រគល់ឱ្យនគរបាលប៉ុស្ដិ៍ផ្សារថ្មី២ដើម្បីសាកសួរពីមូលហេតុនៃការ ចងកសម្លាប់ខ្លួនរបស់ជនរងគ្រោះរូប នោះ ។
ជាមួយគ្នានោះដែរបុរសឈ្មោះ ខៀវ អ៊ុត ហៅខ្ទើយ បានបំភ្លឺប្រាប់សមត្ថកិច្ច ថាមូលហេតុដែលនាំឱ្យជនរងគ្រោះរូប នោះចងកសម្លាប់ខ្លួន ព្រោះតែបុរសនេះ ខូចចិត្ដនឹងសង្សារជាទីស្រលាញ់របស់ ខ្លួនបែកចិត្ដទៅស្រលាញ់បុរសជនជាតិចិនម្នាក់ទើបជនរងគ្រោះសម្រេចចិត្ដ ចងកសម្លាប់ខ្លួនដូច្នេះ ខណៈដែលមិត្ដ ភក្ដិចេញពីបន្ទប់អស់ហើយជនរងគ្រោះ នៅតែម្នាក់ឯង ។
ការរៀបរាប់របស់សាក្សីរូបនេះគឺ យោងតាមជនរងគ្រោះមុនពេលធ្វើអត្ដឃាតបានត្អូញត្អែររឿងនេះប្រាប់មិត្ដភក្ដិ។ បន្ទាប់មកសមត្ថកិច្ចជំនាញបានបង្កើតគណៈកម្មការចម្រុះចុះពិនិត្យនិងធ្វើ កោសល្យវិច័យបញ្ជាក់ថាជនរងគ្រោះ រូបនោះពិតជាធ្វើអត្ដឃាតដោយចងកសម្លាប់ខ្លួនឯងប្រាកដមែន ។ សមត្ថ កិច្ចកំពុងស្រាវជ្រាវរកក្រុមគ្រួសារដើម្បីមកទទួលយកសពយកទៅធ្វើបុណ្យតាម ប្រពៃណី ៕
ដោយ៖ ចាន់ធឿន