តាមលទ្ធផលស្ទាបស្ទង់មតិនាពេលកន្លងមកថ្មីៗបង្ហាញឱ្យឃើញថា លោក ដូណាល់ត្រាំអាចយកឈ្នះគូប្រជែងទាំងឡាយនៅក្នុងគណបក្សសាធារណរដ្ឋ ប៉ុន្ដែ លោកនឹងត្រូវបរាជ័យនៅពេលប្រឈមមុខពិតជាមួយលោកស្រីគ្លីនតុននៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនាថ្ងៃនេះ ។
តាមលទ្ធផលស្ទង់មតិលោកដូណាល់ត្រាំយកឈ្នះបេក្ខភាពមកពីគណបក្ស សាធារណរដ្ឋពីររូបទៀតបានយ៉ាងងាយ ស្រួលគឺលោក Ted Cruz និងលោក Marco Rubio ។ លោកដូណាល់ត្រាំ ទទួលបានសំឡេងគាំទ្រដល់ទៅ៤១ភាគ រយ ចំណែកលោក Cruz ទទួលបាន សំឡេង គាំទ្រតែ៣១ភាគរយប៉ុណ្ណោះ ។
ប៉ុន្ដែនៅពេលបោះឆ្នោតនោះលោកដូណាល់ត្រាំពិបាកយកឈ្នះបេក្ខភាពមកពីគណបក្សសាធារណរដ្ឋគឺលោកស្រីហ៊ីល ឡារីគ្លីនតុន។ នៅក្នុងការប្រកួតប្រជែង មួយទល់នឹងមួយលោកស្រីទទួលបាន សំឡេងគាំទ្រ៤០ភាគរយ ចំណែកលោក ដូណាល់ត្រាំទទួលបានសំឡេងគាំទ្រតែ ២៩ភាគរយប៉ុណ្ណោះ។
ការបោះឆ្នោតជ្រើសរើសប្រធានា ធិបតីអាមេរិកនឹងត្រូវចាប់ផ្ដើមឡើងនៅ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ ខាងមុខ ដើម្បីជ្រើសរើប្រធានាធិបតីជំនួសលោក អូបាម៉ា ។
ការដែលពលរដ្ឋអាមេរិកគាំទ្របេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យគឺជារឿងសមហេតុផលដោយពលរដ្ឋអាមេរិកមិនចង់ឃើញអាមេរិកបន្ដធ្វើសង្គ្រាមទៀតឡើយ។ នៅពេល ដែលបេក្ខភាពគណបក្សសាធារណរដ្ឋ ជាប់ឆ្នោតនោះសង្គ្រាមដែលចាប់ផ្ដើម ដោយអាមេរិកប្រាកដជាផ្ទុះឡើងមិន ខាន ពិសេសគឺសង្គ្រាមវាយប្រហារជា មួយរុស្ស៊ីតែម្ដង ។
កន្លងមកថ្មីៗបេក្ខភាពប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋ បានចោទប្រកាន់លោកពូទីនថា ជាអ្នក គំរាមកំហែងហើយលោកប្រកាសថាវិធីសាស្ដ្រដ៏ល្អបំផុតនឹងមានប្រសិទ្ធភាព នោះគឺវាយឱ្យចំកណ្ដលមុខលោកពូទីន តែម្ដង ។
ការប្រកាសខាងលើក្នុងពេលដែល លោកប្រកួតប្រជែងដើម្បីស្វែងរកសំឡេង គាំទ្រដើម្បីក្លាយជាតំណាងគណបក្ស សាធារណរដ្ឋក្នុងការបោះឆ្នោតខាងមុខ។ទាំងនោះហើយបានជាលោកសម្រេច ជ្រើសរើសលោកពូទីនធ្វើជាគោលដៅ ក្នុងការវាយប្រហារ ។
លោកពូទីន គឺជាអ្នកគំរាមកំហែង ហើយវិធីសាស្ដ្រដ៏ល្អបំផុតនោះគឺដាល់ឱ្យចំកណ្ដាលមុខលោកទើបអាចបញ្ចប់ការគំរាមកំហែងបាន ។
រដ្ឋមន្ដ្រីក្រសួងការបរទេសអាមេរិក លោកចនឃើរីបានជួបពិភាក្សាជាមួយ ប្រធានាធិបតីពូទីននៅទីក្រុងមូស្គូក្នុងការ ស្វែងរកដំណោះស្រាយបញ្ចប់វិវាទរវាងប្រទេសទាំងពីរនិងស្វែងរកសំឡេងរួម គ្នាមួយក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅ ក្នុងប្រទេសស៊ីរី។
នៅពេលនេះមិនទាន់មានប្រតិកម្មអ្វីនោះឡើយពីភាគីរុស្ស៊ីជុំវិញការប្រកាសរបស់បេក្ខភាពគណបក្សសាធារណរដ្ឋ។ កាលពីពេលកន្លងមកលោកពូទីនធ្លាប់ បានប្រកាសថាបេក្ខភាពប្រធានាធិបតីអាមេរិកមិនត្រូវយករុស្ស៊ីធ្វើជាខែលក្នុងការយកចំណេញនយោបាយនោះឡើយ ទាំងនោះអាចធ្វើឱ្យប៉ះពាល់ដល់ទំនាក់ ទំនងប្រទេសទាំងពីរ ៕
ប្រែសម្រួល៖ ម៉ែវ សាធី