មនុស្ស១២នាក់រងរបួសធ្ងន់និងស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ដក្រុងខណះចុះពីភ្នំគូលេន

ចែករំលែក៖

ខេត្តសៀមរាប៖ រថយន្តទេសចរណ៍មួយគ្រឿងបន្ទាប់ពីដឹកអ្នកដំណើរពីភ្នំពេញមកលេងភ្នំគូលែនរួចរាល់ ពេលត្រឡប់មកវិញបានក្រឡាប់ផ្ងាជើង បណ្ដាលឲ្យមនុស្ស១២នាក់រងរបួសធ្ងន់និងស្រាល ខណ:ចុះពីលើភ្នំវិញជាន់ហ្រ្វាំងមិនស៊ី ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៤និង១០នាទីថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ ២០១៩ ត្រង់ចំណុច ផ្លូវចុះពីលើភ្នំគូលេនថ្មីផ្នែកខាងកើត ស្ថិតនៅភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។

 

 សេចក្ដីរាយការណ៍បានឲ្យដឹងថាលោកវរ សេនីយ៍ឯក ស៊ុន  អេង  អធិការនគរបាលស្រុកស្វាយលើ បានថ្លែងប្រាប់អ្នកកាសែតថាក្នុងហេតុការណ៍នោះបង្កឡើងដោយខ្លួនឯង។  រថយន្តម៉ាកHYUNDAI COUNTY ពាក់ស្លាកលេខ ភ្នំពេញ៣E៦៩៩៨ឆ្នាំផលិត២០០៤ពណ៌ លឿង អ្នកបើកបរឈ្មោះ កែវ មករា អាយុ ២៨ឆ្នាំ រស់នៅខេត្តកណ្តាល អ្នករួមដំណើរសរុប ២៨ នាក់ក្នុងនោះ អ្នករងរបួសសរុប ១២នាក់ស្រី៩នាក់ ៖ទី១/ ឈ្មោះ កែម សីហាភេទប្រុស អាយុ៣០ឆ្នាំរបួសរយះជើងខាងក្រោយ (ស្រាល)។២/ឈ្មោះ សុត សំអុន ភេទ ស្រី អាយុ៤៣ឆ្នាំ របួសត្រង់ស្មាខាងឆ្វេង។៣/ឈ្មោះ ផាត សោភា ភេទ ស្រី អាយុ៤៨ឆ្នាំ របួស ហត់ខ្លាំងខុសពីធម្មតា។៤/ឈ្មោះ ងួន សារ៉ាន់ ភេទស្រីអាយុ៥៧ឆ្នាំរបួសស្រាល។៥/ឈ្មោះ ងួន សុគុណ ភេទស្រីអាយុ៥៧ឆ្នាំ របួស រឹងថ្គាម ស្រាល។៦/ឈ្មោះ ពេជ្រ ច័ន្ទបូរមី ភេទស្រី អាយុ១១ឆ្នាំ របួសបាក់ដងកាំបិតខាងឆ្វេង។៧/ឈ្មោះ សុខ សុវណ្ណរ៉ាភេទប្រុស អាយុ៣៨ឆ្នាំរបួសស្រាល។៨/ឈ្មោះ ហួន សុគន្ធារី ភេទស្រី អាយុ៤៣ឆ្នាំ របួសហើមជង្គង់ទាំង២និងបាក់ក៏ដៃឆ្វេង។៩/ឈ្មោះ ប៉េន សុហាន ភេទ ប្រុស អាយុ ៤១ឆ្នាំ របួស បាក់ដៃខាងស្ដាំ។១០/ ឈ្មោះ លឿង គឹមសៀង ភេទស្រី អាយុអាយុ៣៨ឆ្នាំ របួស ក្បាល(ស្រាល)។១១/ឈ្មោះ គីម ចំរើន ភេទស្រី អាយុ៤៦ឆ្នាំ របួសត្រង់ក្បាលនិងច្រមុះ អាចនិយាយបាន។១២/ឈ្មោះ ប៉ុក សុគុណ ភេទស្រី៤៧ឆ្នាំ របួស ក្បាលពកចំហៀងឆ្វេង។

 លោកបញ្ជាក់ថា បច្ចុប្បន្នអ្នករងរបួសទាំងអស់បានដឹកទៅពិនិត្យនិងសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ចំពោះរថយន្តសមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបណ្ដោះអាសន្ន៕ប៊ុនរិទ្ធី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print