ទៀតហើយ!​ ដូណាល់ ត្រាំ ត្រៀមដកតំណែងរដ្ឋមន្ត្រីពាណិជ្ជកម្ម

ចែករំលែក៖

មន្ត្រីជាន់ខ្ពស់នៅក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ត្រាំ គឺមិនអាចកាន់តំណែងបានយូរ នោះឡើយ បើមិនបង្ខំចិត្តលាលែង ពីតំណែង ក៏ត្រូវលោកត្រាំដកហូតដំណែងផងដែរ ។ នៅពេលនេះ លោកត្រាំ​ក៏បានឡើងគម្រោង ដករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។

វិវាទផ្ទៃក្នុងរបស់រដ្ឋាភិបាល អាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ​កាន់តែ ខ្លាំងឡើង ហើយពេលនេះលោកត្រាំ មានគម្រោង ដកតំណែងរដ្ឋមន្ត្រី​៣រូបក្នុងក្រសួងពាណិជ្ជកម្ម ក្នុងនោះ មានរដ្ឋមន្ត្រី​ Wilbur Ross ។

កាលពីថ្ងៃ ទី​១៥ ខែកក្កដា ប្រភពព័ត៌មាន ពីរដ្ឋាភិបាលអាមេរិកបានឲ្យដឹងថា ប្រធានាធិបតីដូណាលត្រាំ បាននិយាយទៅកាន់ ក្រុមជំនួយការរបស់លោកថា​ លោកអាចនឹងដកតំណែង​រដ្ឋមន្ត្រី​ Wilbur Ross ។ ប៉ុន្តែនៅពេលនេះសេតវិមាន មិនទាន់បញ្ជាក់ឲ្យបានច្បាស់ពីព័ត៌មានខាងលើនៅឡើយទេ​។

កន្លងមក ប្រធានាធិបតី ដូណាល់ ត្រាំ​ បានបង្ហាញការខកចិត្តយ៉ាងខ្លាំង ចំពោះរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Wilbur Ross ​​ដែលពិភាក្សាមិនបានសម្រេច​ក្នុងវិស័យពាណិជ្ជកម្ម ជាច្រើនលើកកន្លងមក​។

ប្រសិនបើលោក ត្រាំ ដកតំណែងមន្ត្រីក្រសួងពាណិជ្ជកម្ម នោះ ប្រជាប្រិយភាពរបស់លោកកាន់តែធ្លាក់ចុះខ្លាំង ​ខណៈការបោះឆ្នោតប្រធានាធិបតីឆ្នាំ​២០២០ ក៏កាន់តែខិតមកជិត ហើយ។ ពលរដ្ឋអាមេរិក​មួយចំនួនធំបានបង្ហាញការខកចិត្តយ៉ាងខ្លាំង​ចំពោះការដឹកនាំរបស់លោកត្រាំ​រយៈពេលកន្លងមក ធ្វើឲ្យច្របូកច្របល់សង្គមអាមេរិក​។ ការស្ទង់មតិកន្លងមក បង្ហាញឲ្យឃើញថា លោកត្រាំ ទទួលបានការគាំទ្រ តិចជាង បេក្ខភាព Joe Biden ​មកពីគណបក្សប្រជាធិបតេយ្យ​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print