ភ្នំពេញ ៖ ក្មេងស្រីម្នាក់ទើបតែអាយុ១១ឆ្នាំត្រូវក្រុមជនល្មោភកាមមានគ្នាចំនួន៣នាក់បានធ្វើសកម្មភាពចាប់ចងដៃចងជើងប៉ុនប៉ងចាប់រំលោភខណៈម្តាយបង្កើតក្មេងរងគ្រោះមិននៅផ្ទះ តែសំណាងល្អបានអ្នកក្បែរខាងឃើញទាន់ជួយបានទាន់ពេលវេលា។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង១១នឹង៣០នាទីយប់ថ្ងៃទី១៦ខែកក្តដាឆ្នាំ២០១៩តាមបណ្តោយផ្លូវជាតិលេខ៥នៅ ចំណុចផ្ទះជួលបន្ទប់លេខ១ស្ថិតនៅក្នុងសង្កាត់ ស្វាយប៉ាកខណ្ឌឬស្សីកែវ។
ក្មេងស្រីរងគ្រោះមានឈ្មោះហើន ស្រីហៀង ភេទស្រី អាយុ១១ឆ្នាំស្នាក់នៅផ្ទះជួលបន្ទប់ លេខ១ស្រុកកំណើតនៅភូមិ ដួងច្រោ ឃុំក្រចេះ ស្រុកក្រចេះខេត្តក្រចេះម្តាយក្មេងស្រីរងគ្រោះមានឈ្មោះ សិនវិចិត្រភេទស្រីអាយុ៣២ឆ្នាំស្នាក់នៅបន្ទប់ជួលភូមិស្វាយប៉ាកសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ។
តាមព័ត៌មានពីម្តាយក្មេងស្រីរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុ រាល់ថ្ងៃមានកូនទាំងអស់៥នាក់ក្នុងនោះកូនប្រុស៤នឹងស្រីម្នាក់ចំនែកឯប្តីវិញបានលែងលះគ្នាតាំងពីយូរមកហើយជាស្ត្រីមេម៉ាយសព្វថ្ងៃប្រកបមុខរបរធ្វើការរោងចក្រដើម្បីចញ្ចើមកូននឹងបង់ថ្លៃផ្ទះលុះពេលដល់ថ្ងៃកើតហេតុខាងលើនេះគាត់ក៏ចេញក្រៅដើរឡើងទៅខាងលើថ្នល់ដោយមានធុរៈ ភ្លាមៗនោះដែរក៏ស្រាប់តែមានក្រុមជនល្មោភកាមចំនួន៣ នាក់មិនស្គាល់អត្តសញ្ញាណពាក់មាស់ជិតរួចធ្វើជាសំលេងមនុស្សស្រីហៅក្មេងស្រីរងគ្រោះអោយបើកទ្វាពេលភ្លាមនោះដែរក្មេងស្រីរងគ្រោះបានបើកទ្វាហើយជនសង្ស័យបានធ្វើសកម្មភាពចាប់ចងដៃចងជើងរួចយកថ្នាំងុយដេកកូរទឹកអោយក្មេងស្រីរងគ្រោះផឹកប៉ងចាប់រំលោភប៉ុន្តែត្រូវបានបុរសម្នាក់ដែលជាអ្នកជិតខាងឈ្មោះពៅភេទប្រុសអាយុ៣០ឆ្នាំឃើញទាន់ស្រែកឆោឡោបណ្តាលឲ្យជនសង្ស័យទាំងបីនាក់នាគ្នារត់បាត់ស្រមោលអស់តែម្តង។
ក្រោយពេលកើតហេតុម្តាយជនរងគ្រោះថាចាំថ្ងៃស្អែកពេលព្រឹកចាំទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្វាយប៉ាកដើម្បីអោយសមត្ថកិច្ចតាមចាប់ជនល្មើសមលផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ធឿនព្រែកជ័យ