នគរបាល​ពីរខេត្ត​ចាប់ឃាត់ខ្លួនស្ត្រីម្នាក់​ ពីបទជួញដូរមនុស្សនាំទៅប្រទេសចិន

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ស្ត្រី​ម្នាក់​ដែលសង្ស័យថា​បា​នជាប់​ ពាក់ព័ន្ធ​ជួញដូរមនុស្សពីកម្ពុជាយកទៅប្រទេសចិន ត្រូវបានសមត្ថកិច្ច​ចំនួន​ពីរខេត្ត​ សហការគ្នា​ស្រាវជ្រាវ​ឈានដលឃាត់ខ្លួន​ កាលពីថ្ងៃទី១៦​ ខែកក្ដដាឆ្នាំ២០១៩​ ​ ។

ការឃាត់ខ្លួនស្ត្រី​ជាប់សង្ស័យខាងលេីនេះ​ធ្វេីឡេីងដោយកម្លាំងជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជននៃស្នង​ ការដ្នាននគរ បាលខេត្តត្បូងឃ្មុំសហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរ​ មនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ​ ចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាពរប្រាំ​ ធ្វេី​ការឃាត់ខ្លួនស្ត្រីរូបនេះនៅភូមិសាស្ត្រទឹ​​ក​ដីខេត្ត​ក្រចេះ​។

ស្ត្រី​សង្ស័យឈ្មោះជឹម ចាន់ថា អាយុ៥៥ឆ្នាំភេទស្រី មានទីលំនៅភូមិប្រផាត់ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាប់ពាក់ព័ន្ធជួញដូរមនុស្ស យកទៅប្រទេសចិន ។

បច្ចុប្បន្នស្ត្រី​សង្ស័យ​ត្រូវ​បានកម្លាំងជំនាញប្រគល់ជូនទៅអោយជំនាញនៃស្នងការដ្នាននគរ​បាលខេត្តក្រចេះចាត់ការបន្តតាមនីតិវិធី​៕​ ដោយ​៖​វណ្ណៈ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print