ភ្នំពេញ ៖ ពិតជាសាហាវមែន ផឹកស្រវឹងកេណ្ឌបក្ខពួកអោយចូលរួមប្រព្រឹត្តបទល្មេីសធ្វើសកម្មភាពកាប់ប្រហារ ជាច្រេីនកាំបិតប៉័ងតោ និងបាញ់គំរាមឡេីងលេី ចំនួន៣គ្រាប់ ទៅលេីក្រុមជនរងគ្រោះ មានម្នាក់ជាកុុង្ស៊ីកាប់គោរបួសធ្ងន់ និង ៣នាក់ទៀតរបួស ស្រាល ហេីយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២នឹង១៥នាទីរំលងអាធាត្រឈានចូលថ្ងៃទី១៧ខែកក្តដាឆ្នាំ២០១៩តាមបណ្តោយផ្លូវបេតុងក្រោយភោជនីដ្ឋាននួនប្រុសស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ។
ជនរងគ្រោះដែលត្រូវក្រុមជនសង្ស័យធ្វើសកម្មភាពបាញ់គំរាមនិងកាប់ជាច្រើនកាំបិតបណ្តាលឲ្យរងរបួសធ្ងន់មានឈ្មោះហៀតភេទប្រុស អាយុប្រហែលជាជាង៣០ឆ្នាំស្នាក់នៅសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ។
តាមប្រភពព័ត៌មានជុំវិញកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុជនរងគ្រោះមានគ្នាទាំងអស់៥នាក់បានអង្គុយផឹកស្រាក្រឡុកតាំងពីម៉ោង៨រហូតដល់ម៉ោង៩យប់លុះដល់ម៉ោងកើតហេតុក៏ស្រាប់តែមានជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណជិះម៉ូតូមួយគ្រឿងម៉ាកPCXពណ៌ក្រហមមិនចាំស្លាកលេខប្រដាប់ដោយកាំភ្លើងខ្លីមួយដើមមិនស្គាល់ម៉ាកមកឈប់នៅពីមុខកន្លែងជនរងគ្រោះកំពុងតែផឹកស៊ីដោយមិនដឹងថាជនសង្ស័យស្រវឹងស្រាមកពីណានោះទេរួចបានតេហៅមិត្តភ័ក្រចំនួន២នាក់ទៀតមិនស្គាល់អត្តសញ្ញាណជិះម៉ូតូធុនធំមិនស្គាល់ម៉ាកប្រដាប់ទៅដោយកាំបិតតាំងតោនឹងដុំថ្មរួចបានធ្វើសកម្មភាពពួតគ្នាវាយនឹងកាប់ទៅលើជនរងគ្រោះបណ្តាលអោយបុរសម្នាក់រងរបួសធ្ងន់ដេកដួលនៅនឹងថ្លុកឈាមចំណែកមិត្តភ័ក្រជនរងគ្រោះបំរុងនឹងចូលទៅជួយស្រាប់តែជនសង្ស័យម្នាក់ដែលមានកាំភ្លើងបានបាញ់ឡើងលើចំនួន៣គ្រាប់គំរាមកុំអោយបក្សពួកជនរងគ្រោះចូលជួយផងដែរ
ក្រោយមកជនរងគ្រោះបានប្រាប់សមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វារថាក្នុងចំណោមបក្សពួកជនសង្ស័យ៣នាក់នោះមានម្នាក់ដែលគេស្គាល់ថាឈ្មោះដាធ្លាប់រៀនជាមួយគ្នាតាំងពីថ្នាក់ទី១មកម្លេះក្រោយពេលធ្វើសកម្មភាពរួចក្រុមជនសង្ស័យបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តង។
នៅជុំវិញកន្លែងកើតហេតុ សមត្ថកិច្ចមូលដ្ឋានរកឃើញសំបកគ្រាប់ចំនួន២គ្រាប់ផងដែរក្រោយពេលកើតហេតុជនរងគ្រោះទាំង៤នាក់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលជ្រោយចង្វារដើម្បីអោយសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមចាប់ជនល្មើសមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ចំណែកអ្នករងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតផងដែរ៕ធឿនព្រែកជ័យ