នគរបាល​ខេត្ត​កំពង់ចាម​ធ្វេីរដ្ឋបាលតាមដងផ្លូវ​ រកឃេីញអ្នកបេីករថយន្តធុនធំ​មានសារ​ធាតុ​ញៀន​

ចែករំលែក៖

ខេត្ត​កំពង់ចាម​ ៖​ ដើម្បីរក្សាសន្តិសុខសុវត្ថិភាជូនបងប្អូនប្រជាជនជាអ្នកដំណើរតាមដងផ្លូវនឹងប្រជាជនរស់នៅក្នុងមូលដ្ឋានអោយស្របតាមគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពពោលគឺគ្មាន៩យ៉ាងនោះ​ កំលាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម​​​ បានសហការ ជាមួយកំលាំងជំនាញចរាចរណ៍​ ចុះធ្វើរដ្ឋបាលចំហរត្រួតពិនិត្យលើអ្នកបើកបររថយន្ត នៅពេលនោះកម្លាំងឃាត់​មនុស្ស​ម្នាក់រកឃេីញថា​ បេីកបរមានសារធាតុញៀន​ ។

ប្រតិបត្តិ​ការ​នេះលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានចាត់កម្លាំងអោយចុះធ្វេីការស្រាវជ្រាវ និងបេីកកិច្ចប្រតិបត្តិការ​បង្ក្រាបមុខសញ្ញាមានដីការនិងករណី​រក្សាទុក​ដឹកជញ្ជូន ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ។

លោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យប្រឆាំងគ្រឿងញៀនដែលដឹកនាំកិច្ចប្រតិ​បត្តិការ​នេះបានអោយដឹងថា​ កាលពីថ្ងៃទី១៥ ខែ កក្តដា ឆ្នាំ២០១៩ នៅវេលាម៉ោង​២៣.០០នាទី​នៅចំណុចភូមិដូនធី ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម កំលាំងជំនាញការិយាល័យ​ ប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម​​​ បានសហការ ជាមួយកំលាំងជំនាញចរាចរណ៍ខេត្តកំពង់ចាមបានចុះធ្វើរដ្ឋបាលចំហរ​ ដេីម្បី​ត្រួតពិនិត្យលើអ្នកបើកបររថយន្ត ពេលពិនិត្យជំ​នាញបាន​រកឃេីញអ្នកបើកបររថយន្តធុនធំមានសារធាតុ​ញៀន​ ហេីយ​ក៏ឃាត់ខ្លួនចាត់ការតាមច្បាប់​។

ជនដែលត្រូវកម្លាំងឃាត់ខ្លួនឈ្មោះ ទ្រុយ ស៊ីថា ភេទប្រុស អាយុ២៦ឆ្នាំ សញ្ជាតិខ្មែរមុខរបរបើករថយន្ត រស់នៅភូមិ​ផ្សារវែង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ។

វត្ថុតាងដកហូតបានរួមមាន ដាវ១ដើម កាំបិតចំនួន១​ សំណាកថងថ្នាំញៀនចំនួន២កញ្ចប់ និងមធ្យោ​បាយធ្វេីដំណេីរធុនធំ១គ្រឿង​ ម៉ាកហ៊ីយ៉ាន់ដាយវេអ័ង​ ៕​ ដោយ​ ៖​ វណ្ណៈ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print