ពលរដ្ឋស្រុកស្ទឹងត្រង់ ទៅធ្វើចម្ការមួយព្រឹក មកវិញចោរគាស់ទ្វារផ្ទះលួចទ្រព្យសម្បត្តិអស់

ចែករំលែក៖

ខេត្តកំពង់ចាម ៖ មានអំពើចោរកម្មមួយបានកើតឡើង នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិទួលសំបួរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ខណៈជនរងគ្រោះអះអាងថា បាត់បង់ទ្រព្យមានតម្លៃរួមមាន៖ ប្រាក់ដុល្លារចំនួន៧០០០ដុល្លារអាមេរិក និងប្រាក់រៀលចំនួន៣.០០០០០០រៀល​ ,ទូរស័ព្ទដៃថ្មីដាក់លក់រាល់ថ្ងៃចំនួន៤គ្រឿង  ម៉ាកViVO,២-Y81iពណ៌ក្រហម១គ្រឿង​ និង សេរី​ Y91i ពណ៌ខៀវ១គ្រឿង ,ម៉ាកOPPOចំនួន២គ្រឿងសេរី​A3S​ពណ៌ក្រហម ១គ្រឿង និង ពណ៌ខៀវ១គ្រឿង ។

ហេតុការណ៍នេះបានបង្ក្កការភ្ញាក់ផ្អើលនៅពេលជនរងគ្រោះត្រឡប់ពីកាប់ឆ្ការព្រៃនៅចម្ការរបស់ខ្លួននៅអំឡុងម៉ោង​ប្រមាណ១២និង៣០នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្ទះទីតាំងកើតហេតុខាងលើនេះ ។

មន្ត្រីនគរបាលថា បន្ទាប់ពីទទួលបានពាក្យបណ្តឹង ជនរងគ្រោះឈ្មោះ ជឹម ប៊ុនថេត ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិទួលសំបួរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ក្នុងពាក្យបណ្តឹង បញ្ជាក់ថា កាលវេលាម៉ោង៧ថ្ងៃកើតហេតុខាងលើ ខ្លួនបានចេញពីផ្ទះទៅរើរានព្រៃចម្ការនៅក្រោយភូមិ មាន​ចម្ងាយ១គីឡូម៉ែត្រពីផ្ទះ រហូតដល់ម៉ោងប្រមាណជា១១ថ្ងៃត្រង់ បានត្រឡប់មកដល់ផ្ទះវិញ ស្រាប់តែឃើញផ្ទះមានសភាពខុសប្លែក ដូចមាន​អ្នករើកកាយ និងទ្វារផ្ទះខាងក្រោយបានរបូត ។

នៅក្នុងពាក្យបណ្តឹងជនរងគ្រោះបញ្ជាក់ទៀតថា ពេលនោះខ្លួនបានចូលទៅមើលក្នុងផ្ទះឃើញស្នាមរើជជុះសម្លៀកបំពាក់ ហើយបានមើលក្នុងបន្ទប់ដែលខ្លួនទុកប្រាក់ ទើបដឹងថាបាត់កាបូបដៃមួយដែលមានប្រាក់ដុល្លារចំនួន ៧០០០ដុល្លារ (ប្រាំពីរពាន់ដុល្លារអាមេរិក) និងប្រាក់រៀលចំនួន៣.០០០០០០រៀល​ បាត់ទូរស័ព្ទដៃថ្មី(ដាក់លក់រាល់ថ្ងៃ)ចំនួន៤គ្រឿង: ម៉ាកViVO,២-Y81iពណ៌ក្រហម១គ្រឿង​ និង សេរី​ Y91i ពណ៌ខៀវ១គ្រឿង ,៣ម៉ាកOPPO ចំនួន២គ្រឿងសេរីA3Sពណ៌ក្រហម ១គ្រឿង និង ពណ៌ខៀវ១គ្រឿង។

មន្ត្រីនគរបាលនៃអធិការស្រុកស្ទឹងត្រង់បានបញ្ជាក់ថា ចំពោះករណីនេះក្រោយពីបានទទួលបណ្តឹងភ្លាមកម្លាំងសមត្ថកិច្ចជំនាញអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យ និងស្រាវជ្រាវស៊ើបអង្កេត ឈានកំណត់មុខសញ្ញាជនសង្ស័យយកមកផ្តន្តាទោសតាមច្បាប ៕ ដោយ ៖ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print