ក្រុមហ៊ុន Cellcard ឈ្នះពានរង្វាន់ពី Ookla® លើ Speedtest ៣ឆ្នាំជាប់ៗគ្នា

ចែករំលែក៖

ក្រុមហ៊ុន Cellcard បានប្រកាសនៅថ្ងៃនេះថា ក្រុមហ៊ុនបានឈ្នះពានរង្វាន់ពីស្ថាប័ន Ookla លើ Speedtest ក្នុងនាមជាប្រតិបត្តិករដែលមានភាពរីកចម្រើនមួយ នៅប្រទេសកម្ពុជាដែលត្រៀមខ្លួនរួចរាល់ សម្រាប់ការនាំយក​​​បច្ចេកវិទ្យា 5G របស់ខ្លួន ។

នៅក្នុងរបាយការណ៍ផ្លួវការរបស់ពានរង្វាន់ Ookla Speedtest Awards សម្រាប់ត្រីមាសទី១ និង ទី២ ឆ្នាំ២០១៩ ក្រុមហ៊ុន Cellcard ត្រូវបានរំលេចយ៉ាងច្បាស់ថាជាជ័យលាភីមួយ មិនត្រឹមតែនៅទូទាំងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែនៅរាជធានីភ្នំពេញ ក៏ដូចជាក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ ដែលជាទីក្រុងដែលមានការរីកចម្រើនបំផុតនៅក្នុងខេត្តបន្ទាយមានជ័យ ដែលជាព្រំដែនរវាងខ្មែរ និងថៃ។

នៅទូទាំងប្រទេស ក្រុមហ៊ុន Cellcard បានសម្រេចពិន្ទុនៃល្បឿនដល់ទៅ 17.51ពិន្ទុ ហើយ11.36 ពិន្ទុបានទៅលើក្រុមហ៊ុន Smart Axiata ដែលដេញប្រកៀក និង 3.46 ពិន្ទុ បានទៅលើក្រុមហ៊ុន Metfone ដែលជាដៃគូប្រកួតប្រជែងដ៏ធំមួយទៀត។

មានប្រសាសន៍នៅក្នុងសន្និសីទថ្ងៃនេះ នាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក Ian Watson បាននិយាយ ថាពានរង្វាន់នេះបានបង្ហាញពីការប្តេជ្ញាចិត្តបន្ថែមទៀតរបស់ក្រុមហ៊ុន ក្នុងការផ្តល់ជូននូវល្បឿនអ៊ីនធើ ណិតលឿនតាមដែលអាចធ្វើបានជូនអតិថិជន ដែលមានតម្រូវការប្រើប្រាស់ទិន្នន័យកាន់តែច្រើនបន្ថែមទៀត។

«ទិន្នន័យនេះ កំពុងដើរតួនាទីកាន់តែចាំបាច់ខ្លាំងឡើងៗ នៅក្នុងជីវិតរស់នៅរបស់ប្រជាជន ខណៈពេលដែលតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ពួកគេកាន់តែកើនឡើង។

«ពួកយើងកំពុងរៀបចំផែនការសម្រាប់តម្រូវការទិន្នន័យ ដើម្បីធ្វើការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនាពេលអនាគតដ៏ខ្លី ពីព្រោះថាបច្ចេកវិទ្យា pre5G និង 5G របស់យើងផ្តល់លទ្ធភាពក្នុងការពង្រឹងសេវាអ៊ីនធើ ណេតលើទូរស័ព្ទដៃ។​

«អតិថិជនរបស់ក្រុមហ៊ុន Cellcard នៅតំបន់មួយចំនួនអាចប្រើប្រាស់ល្បឿនទាញយករហូតដល់ទៅ 150 Mbps។ ជាមួយនឹងទីតាំងដែលត្រូវបានជ្រើសរើសដោយ 3CA និង MIMO ដែលអាចទាញយកល្បឿនរហូតដល់ 300mbps ហើយឆាប់ៗនេះល្បឿននឹងកើនឡើងដល់ទៅ​1Gbps ហើយអាចលឿនជាងនេះ ជាមួយនឹង​បច្ចេកវិទ្យា 5G ។

«យុទ្ធសាស្ត្ររបស់ពួកយើង គឺផ្ដោតសំខាន់លើការផ្តល់ល្បឿនតាមតម្រូវការរបស់អតិថិជនក្នុងការរស់នៅប្រកបដោយភាពទាន់សម័យរបស់ពួកគេ ដែលមិនមែនត្រឹមតែថ្ងៃនេះប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ថ្ងៃស្អែកបន្តទៀតដែរ» ។

លោកបាននិយាយថា ស្របពេលដែលពានរង្វាន់ Ookla ថ្ងៃនេះត្រូវបានទទួលស្គាល់លើជោគជ័យរបស់ Cellcard លើបច្ចេកវិទ្យា4G ល្បឿនអ៊ីនធើណេតនេះ គឺពិតជាការវាស់វែងដ៏សំខាន់សម្រាប់បច្ចេកវិទ្យា5G និងល្បឿនរបស់វា។

លោកបន្តថា៖ «Ookla បាន និងកំពុងតាមដានការដាក់ដំណើរការបច្ចេកវិទ្យា 5G នៅតាមបណ្តាទីក្រុងនានា និងនៅប្រទេសទូទាំងសកលលោកដូចជា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ស្វីស និង វៀតណាម»។

លោកបន្ថែមទៀតថា៖  «ពួកយើងទន្ទឹងមើលការដាក់បញ្ចូលប្រទេសកម្ពុជាទៅក្នុងបញ្ជីវាស់វែងទាំងនោះនៅដើមឆ្នាំក្រោយ ហើយពួកយើងក៏រំពឹងថានឹងមានប្រជាជនជាច្រើនដែលប្រើប្រាស់ទូរស័ព្ទ ឬ ឧបករណ៍ដែលអាចទ្រទ្រង់បច្ចេកវិទ្យា 5G​ បាន»។

លោក Watson បាននិយាយថា ក្រុមហ៊ុន Cellcard នឹងបន្តវិនិយោគបន្ថែមលើបច្ចេកវិទ្យា 4G ឲ្យបានទូទាំប្រទេសដើម្បីពង្រឹងបន្ថែមលើសេវាគ្របដណ្តប់ទាំងក្នុងផ្ទះ អគារ ផ្លូវសំខាន់ៗ និងទីប្រជុំជន។

«ប៉ុន្តែស្របគ្នានេះ យើងកំពុងធ្វើផែនការផ្តល់ជូនគម្រោងបន្ថែមសម្រាប់ 5G នៅតាមបណ្តាទីក្រុងសំខាន់ៗសម្រាប់ទាំងអតិថិជន ក៏ដូចជាសហគ្រាស»។

នៅក្នុងសន្និសីទសារព័ត៌មានថ្ងៃនេះ ក្រុមហ៊ុន Cellcard បានបង្ហាញថាតើអនាគតនៅក្នុងពេលដ៏ខ្លីនេះនឹងមានរូបរាងដូចម្តេចសម្រាប់អតិថិជនជាមួយការដាក់បង្ហាញមនុស្ស hologram ដំបូងបង្អស់នៅកម្ពុជា និងមាតិកា3D ដទៃទៀត រួមជាមួយ Augmented Reality ជាដើម ៕

កម្មវិធីនេះត្រូវបានចូលរួមដោយ៖

  • អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អ្នកឧកញ៉ា គិត ម៉េង
  • ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា ឯកឧត្តម ម៉ូវ ចរិយា
  • រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​ ឯកឧត្តម សុខ ពុទ្ធិវុធ
  • អតិថិជនពាណិជ្ជកម្មលំដាប់ VIP របស់ក្រុមហ៊ុន Cellcard 
  • ថ្នាក់ដឹកនាំក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប

ទាញយករបាយការណ៍ផ្លូវការពេញលេញរបស់ Ookla៖ https://www.speedtest.net/awards/cambodia/

អំពីពានរង្វាន់ Speedtest៖

Ookla «បណ្តាញទូរស័ព្ទចល័តដែលលឿនជាងគេបំផុតនៅកម្ពុជា»

របាយការណ៍ផ្លូវការបង្ហាញថា ពិន្ទុល្បឿនរបស់ Cellcard សម្រាប់ត្រីមាសទី១និងទី២នៅឆ្នាំ២០១៩ គឺ 17.51។​ ​ ​ពិន្ទុរួមនៃល្បឿនបញ្ចូលទាំងការលើល្បឿននៃការទាញយក18.99 Mbps និងល្បឿនផ្ទុកជាមធ្យម 14.02 Mbps លើ​ឧ​បករណ៍ដែលមានសមត្ថភាពលើបច្ចេកវិទ្យា LTE។

ពិន្ទុរបស់ល្បឿន Cellcard គឺ 17.51 ដែលឈ្នះដាច់ដៃគូប្រកួតប្រជែង៖

  • Smart: 11.36
  • Yes: 7.66
  • Metfone: 3.46

របាយការណ៍ពេញមាននៅ៖ https://www.speedtest.net/awards/cambodia/

 

តារាងពានរង្វាន់ដ៏គួរអោយចាប់អារម្មណ៍របស់ Cellcard ចាប់តាំងពីការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា 4G LTE ពីឆ្នាំ 2017 រួមមាន:

កក្កដា 2019 ពានរង្វាន់ បណ្តាញទំនាក់ទំនងទូរស័ព្ទចល័តដែលលឿនជាងគេបំផុតនៅកម្ពុជា ពីOokla ពីអំឡុងខែមករា ដល់ មិថុនា ឆ្នាំ២០១៩

ឧសភា 2019 ពានរង្វាន់ អ្នកផ្តល់សេវាទូរស័ព្ទចល័តល្អជាងគេ ដោយ International Finance

ពានរង្វាន់ The Best Emerging Market Operator ដែលផ្តល់ជូនដោយទូរគមនាគមន៍អាស៊ី

កុម្ភៈ 2019 ពានរង្វាន់បណ្តាញទូរស័ព្ទដែលលឿនបំផុតផ្តល់ជូនដោយស្ថាប័ន Ookla  សម្រាប់ខែ 

កក្កដាដល់ខែធ្នូ 2018 

«បទពិសោធន៍នាំមុខគេលើល្បឿនទាញយក និងល្បឿនអាប់ឡូត» ពី Opensignal  សម្រាប់ខែតុលាដល់ខែធ្នូ 2018

មករា 2019 ពានរង្វាន់ Cambodia’s Best Brand Award ពី CMO Asia

ធ្នូ 2018 ពានរង្វាន់ក្រុមហ៊ុនទូរគមនាគមន៍ដែលលូតលាស់លឿនបំផុត ពី Global Banking &Finance Review

ពានរង្វាន់អ្នកផ្តល់បណ្តាញទូរស័ព្ទដែលគួរទុកចិត្តបំផុតក្នុងប្រទេសកម្ពុជា ពី IDG ASEAN

វិច្ឆិកា 2018 ទូរគមនាគមន៍ដ៏គួរទុកចិត្តបំផុតឆ្នាំ 2018 ក្នុងប្រទេសកម្ពុជា ពី Global Brands Magazine

កញ្ញា 2018 ពានរង្វាន់  People’s Choice Award  ពីបច្ចេកវិទ្យា 5G អាស៊ី (ប្រចាំឆ្នាំ CXO Operator)

កក្កដា 2018 ពានរង្វាន់បណ្តាញទូរស័ព្ទដែលលឿនបំផុតផ្តល់ជូនដោយស្ថាប័ន Ookla  សម្រាប់ខែ 

មករា​ ដល់ខែមិថុនា 2018

មេសា 2018 ពានរង្វាន់បណ្តាញទូរស័ព្ទដែលលឿនបំផុតផ្តល់ជូនដោយស្ថាប័ន Ookla  សម្រាប់ខែ 

កក្កដា ដល់ខែធ្នូ 2017

កុម្ភៈ 2018 4G ល្បឿនទាញយក 3Gល្បឿនទាញយក ល្បឿនទាញយកសរុបនិង 3G Latency ពី

OpenSignal សម្រាប់អំឡុងពេលខែតុលាដល់ធ្នូ 2017 ខែ តុលាដល់ខែធ្នូ

កក្កដា 2017 ប្រតិបត្តិករទូរគមនាគមន៍ដែលទុកចិត្តបំផុតរបស់កម្ពុជាដោយIDG ASEAN

មេសា  2017 បណ្តាញទូរស័ព្ទចល័តលឿនបំផុតពី Ooklaសម្រាប់អំឡុងខែមករាដល់មិថុនា 2017

អំពី Ookla

Ookla ដែលជាក្រុមហ៊ុនស្ថិតនៅពីក្រោយSpeedtest គឺជាអ្នកនាំមុខគេក្នុងការធ្វើតេស្តនិងវិភាគលើប្រព័ន្ធអ៊ីនធឺណិត​។ ត្រូវបានប្រើប្រាស់ជាង 20 ពាន់លានដងនៅទូទាំងពិភពលោក Speedtest by Ookla គឺជាវិធីត្រឹមត្រូវបំ​ផុត​ក្នុងការវាស់ស្ទង់លើបណ្តាញអ៊ីនធឺណិត។ Speedtest ផ្តល់ជូនអ្នកដែលមានការយល់ឃើញឯករាជ្យអំពីល្បឿននិងគុណភាពនៃការតភ្ជាប់អ៊ីនធឺណិតនិងចល័តថេរ។ ទាំងនេះផ្តល់ឱ្យអតិថិជននូវព័ត៌មានដែលពួកគេត្រូវការដើម្បីយល់ និងដោះស្រាយបញ្ហាបទពិសោធន៍អ៊ីនធើណិតរបស់ពួកគេ។ Ookla ផ្លាស់ប្តូរការធ្វើតេស្តពិភពលោក​រាប់ពាន់លានទាំងនេះឱ្យទៅជាឧបករណ៍ស្រាវជ្រាវសំខាន់ៗ។ ផលិតផលស្នូលរបស់ក្រុមហ៊ុនគឺ Speed​test​ Intelligence ដែលត្រូវបានប្រើប្រាស់ដោយ ISPs ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុននានា សាកលវិទ្យាល័យ​ និង ភ្នាក់​ងាររដ្ឋាភិបាលដែលជឿជាក់លើការប្តេជ្ញាចិត្តរបស់ Ookla ចំពោះគុណភាពនិងអព្យាក្រិត្យ។ ដោយមានទីស្នាក់​ការកណ្តាលនៅទីក្រុងស៊ីថល រដ្ឋធានីវ៉ាស៊ីនតោន និងការិយាល័យបន្ថែមទៀតនៅទីក្រុង Dublin ប្រទេសអៀកឡង់ Ookla បានផ្តល់ការយល់ដឹងទូលំទូលាយទៅពិភពលោកទៅក្នុងវិស័យទូរគមនាគមន៍ចាប់តាំងពីឆ្នាំ 2006 ។

ចូលអានរបាយការណ៍ពេញ https://www.speedtest.net/awards/cambodia/

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ Naikeang Din ប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងទំនាក់ទំនងសារធារណៈ

លេខទូរស័ព្ទ៖ +855 78 333 853

អ៊ីម៉ែល៖ [email protected]

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print