ក្រោយមានការសង្ស័យអ៊ីរ៉ង់តបតភ្លាមៗថា​ កំពុងតែជួយនាវាដឹកប្រេងអារ៉ាប់រួម នៅសមុទ្រពែក្ស​ដែលជួបគ្រោះថ្នាក់

ចែករំលែក៖

ក្រោយពេលមានការសង្ស័យថា អ៊ីរ៉ង់បានចាប់ខ្លួននាវាដឹកប្រេងរបស់ប្រទេស អារ៉ាប់រួម​(UAE) នៅឈូងសមុទ្រពែក្ស ​ពេលនេះអ៊ីរ៉ង់បានចេញសេចក្តីប្រកាសភ្លាមៗថា​« នាវាដឹកប្រេងបរទេស ជួប​បញ្ហាបច្ចេកទេស  នៅតំបន់សមុទ្រពែក្ស​ ត្រូវបានកម្លាំងទាហានអ៊ីរ៉ង់ ជួយ​ក្រោយទទួលបានសំណើសុំជំនួយជាបន្ទាន់នោះ។

នៅលើបណ្តាញសង្គម Twiter ​អ្នកនាំពាក្យ​ក្រសួងការបរទេសអ៊ីរ៉ង់ លោក​ Abbas Mousavi ​កាលពីថ្ងៃទី​​១៦ខែកក្កដា បានប្រកាសថា ​ទាហានអ៊ីរ៉ង់​បានជួយដល់​នាវាដឹកប្រេងបរទេស​ ដែលជួបបញ្ហាបច្ចេកទេស​​។លោកបន្តទៀតថា ព័ត៌​មានលម្អិតពីបញ្ហាខាងលើ​ និងផ្តល់ជូននៅពេលក្រោយ​ ។

ការប្រកាសខាងលើរបស់អ៊ីរ៉ង់ គឺជាការឆ្លើយតបទៅនឹងបណ្តាប្រទេសក្នុងតំបន់ សង្ស័យថា​អ៊ីរ៉ង់ជាអ្នកចាប់នាវាដឹកប្រេង ក្រោយពេលនាវានោះបាត់ពីប្រព័ន្ធទំនាក់ទំនង។ហេតុការណ៍ខាងលើបង្កឲ្យមានក្តីបារម្ភនិងសង្ស័យថា អ៊ីរ៉ង់បានចាប់នាវានោះ ក្នុងពេលដែលកំពុងប្រឈមមុខតានតឹងដាក់គ្នា​ ។

 តាមរបាយការណ៍ស្តីពីសកម្មភាពធ្វើដំណើ​ររបស់នាវាខាងលើបង្ហាញឲ្យឃើញថា សញ្ញាទំនាក់ទំនង​របស់នាវា ដឹកប្រេង​ Riah ​បំពាក់ទង់ជាតិ ប៉ាណាម៉ា ត្រូវបានបិទ​ ពេលកំពុងតែធ្វើដំណើរនៅក្នុងតំបន់សមុទ្រជិត កោះ​ F Qmm ​របស់អ៊ីរ៉ង់​​ និងជិតទីតាំង របស់កម្លាំងបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់​។ ទិន្នន័យចុង ក្រោយបង្ហាញថា​នាវាខាងលើធ្វើដំណើខុសផ្លូវដែលខ្លួនត្រូវទៅ ។

ជាធម្មតា នាវាដឹកប្រេង​ Riah ​​ដែលតែងតែដឹកប្រេង ពី  Dubai និង​ Sharjah នៅភាគខាងលិច​​អារ៉ាបរួម (UAE) ឆ្ពោះទៅកាន់  Fujairah ​ស្ថិតនៅភាគខាងកើត​​UAE ដោយចំណាយពេលតែ​១ថ្ងៃកន្លះតែប៉ុណ្ណោះ​។​ ប៉ុន្តែនៅពេលនេះនាវាដឹកប្រេងនោះបានចំណាយពេល​ដល់ទៅ​៥ថ្ងៃហើយនៅតែមិនទាន់ឈានដល់គោល​ដៅ។

មន្ត្រីយោធាមួយរូបក្នុងក្រសួងការពារជាតិអាមេរិក បានប្រកាសឲ្យដឹងថា កម្លាំងទាហានអាមេរិក បានដឹក​ពីការបាត់ខ្លួននាវាដឹកប្រេងខាងលើ ប៉ុន្តែមិនបានផ្តល់ប័ត៌មានពាក់ព័ន្ធនោះឡើយ​។​មកទលពេលនេះ​មិនទាន់មានសំណើណាមួយ​ ឲ្យជួយ ពីនាវាដឹកប្រេងខាងលើនៅឡើយទេ​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print