ក្រោយពេលមានការសង្ស័យថា អ៊ីរ៉ង់បានចាប់ខ្លួននាវាដឹកប្រេងរបស់ប្រទេស អារ៉ាប់រួម(UAE) នៅឈូងសមុទ្រពែក្ស ពេលនេះអ៊ីរ៉ង់បានចេញសេចក្តីប្រកាសភ្លាមៗថា« នាវាដឹកប្រេងបរទេស ជួបបញ្ហាបច្ចេកទេស នៅតំបន់សមុទ្រពែក្ស ត្រូវបានកម្លាំងទាហានអ៊ីរ៉ង់ ជួយក្រោយទទួលបានសំណើសុំជំនួយជាបន្ទាន់នោះ។
នៅលើបណ្តាញសង្គម Twiter អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Abbas Mousavi កាលពីថ្ងៃទី១៦ខែកក្កដា បានប្រកាសថា ទាហានអ៊ីរ៉ង់បានជួយដល់នាវាដឹកប្រេងបរទេស ដែលជួបបញ្ហាបច្ចេកទេស។លោកបន្តទៀតថា ព័ត៌មានលម្អិតពីបញ្ហាខាងលើ និងផ្តល់ជូននៅពេលក្រោយ ។
ការប្រកាសខាងលើរបស់អ៊ីរ៉ង់ គឺជាការឆ្លើយតបទៅនឹងបណ្តាប្រទេសក្នុងតំបន់ សង្ស័យថាអ៊ីរ៉ង់ជាអ្នកចាប់នាវាដឹកប្រេង ក្រោយពេលនាវានោះបាត់ពីប្រព័ន្ធទំនាក់ទំនង។ហេតុការណ៍ខាងលើបង្កឲ្យមានក្តីបារម្ភនិងសង្ស័យថា អ៊ីរ៉ង់បានចាប់នាវានោះ ក្នុងពេលដែលកំពុងប្រឈមមុខតានតឹងដាក់គ្នា ។
តាមរបាយការណ៍ស្តីពីសកម្មភាពធ្វើដំណើររបស់នាវាខាងលើបង្ហាញឲ្យឃើញថា សញ្ញាទំនាក់ទំនងរបស់នាវា ដឹកប្រេង Riah បំពាក់ទង់ជាតិ ប៉ាណាម៉ា ត្រូវបានបិទ ពេលកំពុងតែធ្វើដំណើរនៅក្នុងតំបន់សមុទ្រជិត កោះ F Qmm របស់អ៊ីរ៉ង់ និងជិតទីតាំង របស់កម្លាំងបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់។ ទិន្នន័យចុង ក្រោយបង្ហាញថានាវាខាងលើធ្វើដំណើខុសផ្លូវដែលខ្លួនត្រូវទៅ ។
ជាធម្មតា នាវាដឹកប្រេង Riah ដែលតែងតែដឹកប្រេង ពី Dubai និង Sharjah នៅភាគខាងលិចអារ៉ាបរួម (UAE) ឆ្ពោះទៅកាន់ Fujairah ស្ថិតនៅភាគខាងកើតUAE ដោយចំណាយពេលតែ១ថ្ងៃកន្លះតែប៉ុណ្ណោះ។ ប៉ុន្តែនៅពេលនេះនាវាដឹកប្រេងនោះបានចំណាយពេលដល់ទៅ៥ថ្ងៃហើយនៅតែមិនទាន់ឈានដល់គោលដៅ។
មន្ត្រីយោធាមួយរូបក្នុងក្រសួងការពារជាតិអាមេរិក បានប្រកាសឲ្យដឹងថា កម្លាំងទាហានអាមេរិក បានដឹកពីការបាត់ខ្លួននាវាដឹកប្រេងខាងលើ ប៉ុន្តែមិនបានផ្តល់ប័ត៌មានពាក់ព័ន្ធនោះឡើយ។មកទលពេលនេះមិនទាន់មានសំណើណាមួយ ឲ្យជួយ ពីនាវាដឹកប្រេងខាងលើនៅឡើយទេ ៕