ក្រសួងទេសចរណ៍ ណែនាំដល់ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ បង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ពិសេសភ្ញៀវទេសចរណ៍ដែលទៅទស្សនាកម្សាន្តតាមតំបន់ឆ្នេរ និងកោះ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងទេសចរណ៍បានសេចក្តីជូនដំណឹងដល់ ប្រធានមន្ទីរទេស​ចរណ៍រាជធានី-​ខេត្ត ត្រូវធ្វើការផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្ម ទេសចរណ៍ ប្រតិ​បត្តិករទេសចរណ៍ និងភ្ញៀវទេសចរទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ពិសេសភ្ញៀវទេសចរណ៍ដែលទៅទស្សនាកម្សាន្តតាមតំបន់ឆ្នេរ និងកោះ ។

ការប្រកាសសេចក្តីជូនដំណឹងណៃនាំនេះ បន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយមបានព្យាកររកឃើញថា ខ្យល់មូសុងនិរតីបាទនិងកំពុងបង្កើនឥទ្ធិពលមកលើតំបន់មាត់សមុទ្រគួបផ្សំនឹងវិសម្ពាធមួយដែលស្ថិតនៅក្នុងសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច ។ វិសម្ពាធនឹងបំប្លែងខ្លួនទៅជាព្យុះទី៥ ឈ្មោះ ណាស់ (Danas) មានទិសដៅឆ្ពោះទៅកាន់តំបន់ភាគខាងកើតនៃប្រទេសចិន ។

ការព្យាកររកឃើញទៀតថា ឥទ្ធិពលព្យុះទី៥ឈ្មោះ ណាស់ (Danas)នេះ នឹងបង្កឱ្យស្ថានភាពអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ស្អែកនេះ នៅតាមបណ្តាខេត្ត-ក្រុង នៅតំបន់មាត់សមុទ្រនឹងមានភ្លៀងក្នុងកម្រិត៏មធ្យមទៅច្រើន ខ្យល់ខ្លាំងបង្កើតទៅជារលកធំ និងខ្ពស់ៗ ជាពិសេសទៅតំបន់ទំនាបកណ្តាលភាគខាងត្បូងភាគកណ្តាល និងភាគខាងកើត ។

ក្រសួងទេសចរណ៍ក៏បានក្រើនរំឭក និងអំពាវនាវដើម្បីធានាសន្តិសុខ និងសុវត្ថិភាពដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសរាជធាទីខេត្តដែលជាប់តំបន់សមុទ្រ ជៀសវាងនូវគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ ៕ ដោយ ៖ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print