ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងទេសចរណ៍បានសេចក្តីជូនដំណឹងដល់ ប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវធ្វើការផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្ម ទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងភ្ញៀវទេសចរទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ពិសេសភ្ញៀវទេសចរណ៍ដែលទៅទស្សនាកម្សាន្តតាមតំបន់ឆ្នេរ និងកោះ ។
ការប្រកាសសេចក្តីជូនដំណឹងណៃនាំនេះ បន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយមបានព្យាកររកឃើញថា ខ្យល់មូសុងនិរតីបាទនិងកំពុងបង្កើនឥទ្ធិពលមកលើតំបន់មាត់សមុទ្រគួបផ្សំនឹងវិសម្ពាធមួយដែលស្ថិតនៅក្នុងសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច ។ វិសម្ពាធនឹងបំប្លែងខ្លួនទៅជាព្យុះទី៥ ឈ្មោះ ណាស់ (Danas) មានទិសដៅឆ្ពោះទៅកាន់តំបន់ភាគខាងកើតនៃប្រទេសចិន ។
ការព្យាកររកឃើញទៀតថា ឥទ្ធិពលព្យុះទី៥ឈ្មោះ ណាស់ (Danas)នេះ នឹងបង្កឱ្យស្ថានភាពអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ស្អែកនេះ នៅតាមបណ្តាខេត្ត-ក្រុង នៅតំបន់មាត់សមុទ្រនឹងមានភ្លៀងក្នុងកម្រិត៏មធ្យមទៅច្រើន ខ្យល់ខ្លាំងបង្កើតទៅជារលកធំ និងខ្ពស់ៗ ជាពិសេសទៅតំបន់ទំនាបកណ្តាលភាគខាងត្បូងភាគកណ្តាល និងភាគខាងកើត ។
ក្រសួងទេសចរណ៍ក៏បានក្រើនរំឭក និងអំពាវនាវដើម្បីធានាសន្តិសុខ និងសុវត្ថិភាពដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសរាជធាទីខេត្តដែលជាប់តំបន់សមុទ្រ ជៀសវាងនូវគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ ៕ ដោយ ៖ ជាយក្រុង