ខេត្តពោធិ៍សាត់៖ យ៉ាងតិចមានរថយន្តជាមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើ ចំនួន៨គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងខាងជំនាញដុតកំទេចចោល នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩។
សមត្ថកិច្ចបានអោយដឹងថា៖ ការដុតកំទេចរថយន្តខាងលើបានធ្វើឡើងចំនួន៣ទីតាំង គឺនៅស្រុក ក្រគរ ស្រុកភ្នំក្រវ៉ាញ និងស្រុកវាលវែង ខេត្តពោធិ៍សាត់ ខណៈចាប់បានពេលបើកយុទ្ធនាការបង្ក្រាប៕
...
ដោយ៖ បុឹម ពិន