ស្លាប់ដោយគ្រោះទឹកជំនន់ទ្រង់ទ្រាយធំនៅឥណ្ឌាកើនឡើង​ជិត​២០០នាក់ហើយ

ចែករំលែក៖

រដ្ឋជាច្រើននៅតំបន់ភាគខាងត្បូងប្រទេសឥណ្ឌាប្រឈមនឹងគ្រោះទឹកជំនន់ជាទ្រង់ទ្រាយធំ នៅទីក្រុងជាច្រើន ក្នុងនោះមាន រដ្ឋ​ Bihar, Assam ជាដើម បណ្តាលឲ្យពលរដ្ឋ ជិត២០០នាក់ស្លាប់ និងពលរដ្ឋ រាប់សិបម៉ឺននាក់ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ។

មន្ត្រីគ្រប់គ្រង់គ្រោះមហន្តរាយធម្មជាតិឥណ្ឌា កាលពីថ្ងៃទី​២១ខែកក្កដា បានប្រកាសឲ្យដឹងថា អ្នកស្លាប់ដោយគ្រោះទឹកជំនន់​​បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងជាប់គ្នាបានកើនឡើង​១៦៩នាក់ ក្នុងនោះ ១០២នាក់ ស្ថិតនៅក្នុងរដ្ឋ Bihar និង​៦៧នាក់បាត់បង់ជីវិត​នៅក្នុង​រដ្ឋ Assam អំឡុងពេល​គ្រោះទឹកជំនន់​វាយប្រហារ៨ថ្ងៃកន្លងមកនេះ ។

ប្រភពបញ្ជាក់ថា នៅក្នុងរដ្ឋ Bihar ស្រុកចំនួន១២​​ដែលរងនូវទឹកជំនន់នោះ បណ្តាលឲ្យស្លាប់មនុស្ស​២៧នាក់ តែក្នុងស្រុក Sitamarhi មួយប៉ុណ្ណោះ ខណៈ​២៣នាក់​ស្លាប់​​នៅក្នុងស្រុក Madhubani, ១២នាក់ស្លាប់​នៅស្រុក Arariya, ១០នាក់​ក្នុងស្រុក Darbhanga និង១០នាក់ស្លាប់នៅក្នុងស្រុក Seohar ហើយនិង​៩នាក់ ស្លាប់​នៅក្នុងស្រុក ​Purnia ។

ជាមួយគ្នានេះ សត្វចិញ្ចឹម និង​ផលដំណាំ កសិកម្ម​ជាច្រើន​ហិកតាដទៃផ្សេងទៀត​រងផលប៉ះពាល់ ។ មនុស្ស​សរុប​ប្រហែល​៧.២៧លាននាក់​បានប៉ះពាល់ដោយផ្ទាល់​ពីគ្រោះទឹកជំនន់នៅពេលនេះ ។

ដោយឡែក​នៅក្នុងរដ្ឋ Assam នោះវិញ មនុស្សប្រហែល​៣.៨៣លាននាក់​ មកពីស្រុកចំនួន១៨ បានរងផលប៉ះពាល់ដោយផ្ទាល់ពីគ្រោះទឹកជំនន់ ។ ភាគខាងជើង​រដ្ឋនេះ មនុស្ស៥នាក់​ត្រូវគេរាយការណ៍ថា បានបាត់បង់ជីវិត​ មិនដល់​២៤ម៉ោងផង ធ្វើឲ្យជនរងគ្រោះបាត់បង់ជីវិត​នៅក្នុងខេត្តនេះ​កើនឡើង​៦៧នាក់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print