គ្រោះថ្នាក់ចរាចរណ៍នៅផ្លូវចុះពីភ្នំគូលែនខាងកើតបណ្ដាលអោយស្លាប់មនុស្ស២នាក់ក្នុងចំណោម១៣នាក់ដែល របួសធ្ងន់និងស្រាល

ចែករំលែក៖

ខេត្តសៀមរាប៖ គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ដ បណ្ដាលអោយមនុស្ស១៣នាក់រងបួសធ្ងន់និងស្រាល ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៤០នាទី ថ្ងៃអាទិត្យទី២១ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវចុះភ្នំគូលែន ផ្នែកខាងកើត ស្ថិតនៅភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ។

   លោកវរៈសេនីយ៍ឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា រថយន្តដឹកភ្ញៀវទេសចរណ៍ ១៥កៅអី  ម៉ាកSANG YONG  ក្រោយពេលភ្ញៀវទស្សនានៅ ព្រះអង្គធំរួច រថយន្តបានធ្វើដំណើរដឹកភ្ញៀវចេញពីព្រះអង្គធំ ឆ្ពោះមកកាន់ប្រាសាទបេងមាលា ដោយបានចុះតាមផ្លូវផ្នែកខាងកើត ស្រាបតែពេលចុះរថយន្តមានបញ្ហាបណ្តាលឲ្យក្រឡាប់ បាសជើងឡើងលើតែម្តងធ្វើឲ្យភ្ញៀវទេចរណ៍ចិនទាំង១៣នាក់ រងរបួល ក្នុងនោះ ប្រុស០៥នាក់និង ស្រី២នាក់ រងរបួសធ្ងន់ ! លោកក៏បានឲ្យដឹងទៀតថាអ្នករងរបួសទាំងអស់ត្រូវបានមណ្ឌលសុខភាពស្រុកស្វាយលើយករថយន្តសង្រ្គោះមកដឹកជញ្ជូនទៅសង្រ្គោះ តែអកុសលនៅពេលបញ្ជូនអ្នករងគ្រោះមកដល់មន្ទីរពេទ្យស្រាប់តែបុរសម្នាក់និងស្រីម្នាក់បានស្លាប់បាត់បង់ជីវិត។

 

លោកអធិការក៏បានបញ្ជាក់ផងដែរថា កាលពីដើមខែកក្កដានេះក៏មានរថយន្តទេសចរណ៍២៤កៅអីគ្រោះថ្នាក់នៅនៅចំណុចខាងលើនេះដែរ ដោយ សារផ្លូវនេះបានកំពុងស្ថាបនា ដោយក្រុមហ៊ុន ទ្រី ភាព គ្រុប ។ ម៉្យាងទៀតដោយអ្នកបើកបរនេះ មិនស្គាល់ពីស្ថានភាពផ្លូវ ព្រមទាំងអ្នកទើបតែនឹងចេះបើកបរ មិនស្ទាត់ជំនាញឡើយ ។ តាមការបញ្ជាក់របស់ប្រជាពលរដ្ឋក្នុងភូមិ តាពេញ ដែលបានមើលឃើញហេតុកាណ៍នេះ បានឲ្យដឹងថា នៅពេលរថយន្តបើកបរ ចុះពីភ្នំទៅក្រោមនោះ បានបើកបរយ៉ាងលឿន ដោយមិនមានការប្រុងប្រយ័ត្នឡើយ ដូចការបើកបរនៅផ្លូវរាបស្មើ ។ តែដោយ សារល្បឿនលឿនផងនោះ អ្នកបើកបរបានជាន់ប្រាំង ធ្វើឲ្យរថយន្តរេពេញផ្លូវបាត់ភាពម្ចាស់ការ ធ្វើឲ្យរថយន្តក្រឡាប់ថ្ងារជើងឡើងលើតែម្តង  ហើយធ្វើឲ្យអ្នកជឹះខាងក្នុងរថយន្តរងរបួសទាំងអស់ ត្រូវបានប្រជាពលរដ្ឋក្នុងភូមិ ទៅជួយធ្វើការសង្រ្គោះចេញពីរថយន្ត ផងដែរ  ។

 

ក្រោយហេតុការណ៍កើតឡើងអ្នកបើកបររថយន្ដបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ កម្លាំងជំនាញ បានចុះធ្វើការវាស់វែង និង ធ្វើស្រាវជ្រាវអំពីករណីនេះបន្ថែមទៀត  ។  ចំពោះរថយន្តត្រូវបានកម្លាំងជំនាញយកទៅរក្សាទុក នៅអធិការនគរបាលស្រុក ដើមី្បរងចាំឲ្យម្ចាស់រថយន្តចូលខ្លួនមកធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់  ៕ ប៊ុនរិទ្ធី

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print