លោកស្នងការរាជធានីភ្នំពេញ ដឹកនាំកម្លាំងចុះពិនិត្យនិងសង្កេតមើលការអនុវត្តច្បាប់ចរាចរណ៍ តម្រូវឲ្យពាក់មួកសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ ៖ លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃច័ន្ទទី២២ ខែកក្កដា ឆ្នាំ២០១៩នេះបានដឹកនាំកម្លាំង ចុះពិនិត្យដោយផ្ទាល់ពីការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីអនុវត្តច្បាប់ចរា ចរណ៍ផ្លូវគោក ពិសេស​ការរឹតបណ្ដឹង ចំពោះអ្នកបើកបរម៉ូតូ អ្នករួមដំណើរ និងអ្នកបើកម៉ូតូកង់បី ដែលមិនពាក់មួកសុវត្ថិភាព។

លោក ស ថេត បានប្រាប់អ្នកសារព័ត៌មានថា ចំពោះអ្នកបើកបរម៉ូតូ អ្នករួមដំណេីរ និងអ្នកបេីកម៉ូតូកង់បី ដែលមិនពាក់មួកសុវត្ថិភាពត្រូវឃាត់ ហើយតម្រូវឲ្យរកមួកសុវត្ថិភាពមកពាក់ ទើបអនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀត។

លោកសង្កេតឃេីញថា មានអ្នកបេីកបរម៉ូតូ អ្នករួមដំណេីរ និងអ្នកបេីកម៉ូតូកង់បីមួយចំនួន មិនបានពាក់​មួកសុវត្ថិភាពនោះទេ។ ខ្ញុំសូមអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។

នៅព្រឹកថ្ងៃចន្ទនេះដែរ ស្របពេលចុះពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ លោកក៏បានចែកជូនមួកសុវត្ថិភាពមួយចំនួន ដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនបានពាក់មួកសុវត្ថិភាពផងដែរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print