ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃច័ន្ទ ៦រោច ខែអសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នេះ កម្លាំងសហការកងរាជអាវុធហត្ថធ្វើការដុតកំទេចរថយន្តបាកុង ដែលគេរកឃើញថាជាមធ្យោបាយដ៍ធ្ងន់ធ្ងរ បំការឲ្យខាងដឹកជញ្ជូនបទល្មើសព្រៃឈើ ខណៈប៉ុន្មានថ្ងៃនេះកម្លាំងដុតកំទេចអស់ចំនួន ១៧គ្រឿងហើយនោះ ។
ករណីដុតបំផ្លាញមព្យោយដឹកជញ្ជូនឈើ(រថយន្តបាកុង)ខាងលើ ធ្វើឡើងនៅភូមិក្សេត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញចំនួន (១គ្រឿង) និងភូមិកណ្ដាល ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ចំនួន(២គ្រឿង) នេះបើយោងប្រភពពីកម្លាំងកំពុងចុះប្រតិបត្តិការ ។
គួររំលឹកថា ថ្ងៃទី១៩.២០.២១ ខែកក្កដា ឆ្នាំ២០១៩ ថ្មីៗនេះ កម្លាំងសហការដុតបំផ្លាញមព្យោយដឹកជញ្ជូនឈើ(រថយន្តបាកុង) នេះ អស់ចំនួន ១៧គ្រឿង នៃស្រុកចំនួន ៣ គឺ៖ ស្រុកក្រគរ ស្រុកភ្នំក្រវាញ និងស្រុកវាលវែង ៕ បុឹម ពិន
...