សេចក្តីបំភ្លឺរបស់សម្តេចតេជោ ហ៊ុន សែន​ ចំពោះ​សារព័ត៌មាន The Wall Street Journal ដែលចោទប្រកាន់កម្ពុជាថា​ បានចុះកិច្ចព្រម​ព្រៀងដោយសម្ងាត់មួយ អនុញ្ញាតឱ្យយោធា​ចិនប្រើប្រាស់ដោយផ្តាច់មុខនូវមូលដ្ឋានកងទ័ពជើងទឹករាម ក្បែរខេត្តព្រះសីហនុ

ចែករំលែក៖

ភ្នំពេញ​ ៖​ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន​ នៅថ្ងៃចន្ទទី២២ ខែកក្កដា ឆ្នាំ២០១៩បានចេញ​សេចក្តី​បំភ្លឺ​ច្រានចោលយ៉ាងដាច់អហង្ការ​ ចំពោះព័ត៌មានប្រឌិតចេញផ្សាយដោយ​ សារព័ត៌មាន The Wall Street Journal ដែលចោទប្រកាន់កម្ពុជាថា​ បានចុះកិច្ចព្រម​ព្រៀងដោយសម្ងាត់មួយ អនុញ្ញាតឱ្យយោធា​ចិនប្រើប្រាស់ដោយផ្តាច់មុខនូវមូលដ្ឋានកងទ័ពជើងទឹករាម ក្បែរខេត្តព្រះសីហនុ។

សម្តេចតេជោ​ នាយករដ្ឋមន្ត្រី បានចាត់ទុកព័ត៌​មានប្រឌិតចុងក្រោយនេះថាជាចេតនាដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា។

សម្តេចតេជោ​បាន​បញ្ជាក់​ថា​ គ្មានរឿងបែប​ នេះកើតឡើងនោះទេ ព្រោះមូលដ្ឋានយោ​ធាបរទេសវាបានប្រឆាំងនឹងរដ្ឋធម្ម​នុញ្ញរបស់កម្ពុជា»។

សម្តេចតេជោថា​“តើកម្ពុជាត្រូវការវត្តមាន​ យោធាចិនលើទឹកដីរបស់ខ្លួនដើម្បីអ្វី? យើងមិនដែលបានពិភាក្សាណាមួយ ជាមួយមេ​ ដឹកនាំចិននោះ​ ឡើយ កុំថាឡើយដល់មានចុះហត្ថលេខាលើកិច្ចព្រមព្រៀង។

សម្តេចតេជោថា​សូមផ្តាំទៅក្រុមទាំងនោះ វិញថា​ «ល្មមឈប់ប្រើព័ត៌មានក្លែង» បន្លំអំពីវត្តមានកងទ័ពចិនលើទឹកដីកម្ពុជា ដើម្បីប្រឆាំងនឹងយើង​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print