ក្រសួងធនធានទឹកបញ្ជាក់ថាអាកាសធាតុចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នឹងវិលមករកភាពល្អប្រសើរឡើងវិញ ឯផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ មានសភាពធូរស្រាលជាងមុន

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងធនធានទឹក និង ឧតុ និយមបានចេញសេចក្តីជូនដំណឹងបញ្ជាក់នៅថ្ងៃអង្គារនេះថា ចាប់ពីថ្ងៃ ទី២៣ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ស្ថានភាពអាកាសធាតុនឹងមានភាពជាវិជ្ជមានឡើងវិញ ខណៈបណ្ដាខេត្តខ្លះមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើននិងពីតិចទៅបង្គួរ ។ ចំពោះបាតុភូតធម្មជាតិវិញប ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ មានសភាពធូរស្រាលជាងមុន ។

ក្រុមអ្នកព្យាករក្រសួងធនធានទឹក និង ឧតុនិយមបានរកឃើញថា ជ្រលងសម្ពាធទាបដែលកន្លង មកបានស្ថិតនៅភាគខាង លើកម្ពុជា។ បច្ចុប្បន្នបានរំកិលចុះមកក្រោម ទន្ទឹមនឹងខ្យល់មូសុងនិរតីបាននឹងកំពុងមានឥទ្ធិពលក្នុងកម្រិតមធ្យម ។

ការព្យាករបានបង្ហាញអោយដឹងទៀតថា លក្ខណៈ បែបនេះ នឹងធ្វើឲ្យ ក្នុងអំឡុង ពេលចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៩ ខែ កក្កដា ស្ថានភាពអាកាសធាតុនឹងមានភាពជាវិជ្ជមានឡើងវិញមានដូចខាងក្រោម៖

១- បណ្ដាខេត្តភាគខាងលើ ភ្លៀងនឹងធ្លាក់បានល្អក្នុងកម្រិតពីមធ្យមទៅច្រើន ។ ឯភាពវាយប៉ាយក៏បានប្រសើរផងដែរ ។

២-បណ្តាខេត្ត និងរាជធានីនៅទំនាបកណ្តាលភាគខាងក្រោម នឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ ។

៣- បណ្តាខេត្តជាប់សមុទ្រ នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ។

ចំពោះបាតុភូតិផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ មានសភាពធូរស្រាលជាងមុន ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print