ប៉ូលិសថៃចាប់ខ្មែរ២នាក់បញ្ជូនទៅតុលាការចាត់តាមច្បាប់ ពាក់ព័ន្ធសមគំនិតរួមគ្នាល្បួងក្មេងស្រីរំលោភសេពសន្ថវៈ និងថតវីដេអូទុកគំរាមទារលុយ

ចែករំលែក៖

ប្រទេសថៃ ៖ ប្រទេសមានច្បាប់ ប្រព្រឹត្តខុសត្រូវតែទទួលកំហុស!! ប៉ូលិសថៃបានឃាត់ខ្លួន ពលករខ្មែរ២នាក់ ក្នុងចំណោម៤នាក់ តាមបណ្តឹងអាព្យាបាលក្មេងស្រីរងគ្រោះ ពាក់ព័ន្ធល្បួង រំលោភសេពសន្ថវៈនៅក្នុងបន្ទប់​ជួល ថែមទាំងថតវីដេអូទុកដើម្បីគំរាមទារលុយទៀតផង ។

យោងតាមព័ត៌មានថៃបានឲ្យដឹងថា ក្រុមជនសង្ស័យត្រូវបានប៉ូលិសឃាត់ខ្លួន កាលពីវេលា ម៉ោង៩ និង៣០​នាទី យប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញនេះ នៅក្នុងបន្ទប់ជួល ស្ថិត តំបន់ភ្នំសាមមុខ ឃុំសែនសុខ ស្រុកមឿង ខេត្តឈុនបុរី ប្រទេសថៃ ។

ព័ត៌មានបញ្ជាក់ទៀតថា ក្រុមជនសង្ស័យបានប្រព្រឹត្តធ្វើសកម្មភាពម្តងម្នាក់ៗ រួចបានថតជាវីដេអូទុក ដើម្បីគំរាមទារលុយ ។ អំពើបែបនេះបានកើតឡើងក្នុងអំឡុងថ្ងៃទី២ ដើមខែកក្កដា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងតំបន់ភ្នំសាមមុខ ឃុំសែនសុខ ស្រុកមឿង ខេត្តឈុនបុរី ប្រទេសថៃ ។

ជនសង្ស័យទាំង២នាក់ ក្នុងចំណោមអ្នកទាំង៤នាក់ ដែលត្រូវឃាត់ខ្លួន ១-ឈ្មោះ ផាត់ ភេទប្រុស អាយុ២៩ឆ្នាំ ,២-ឈ្មោះ ឡឺត ភេទប្រុស អាយុ១៨ឆ្នាំ ។ អ្នកទាំង២នាក់បម្រើការងារនៅក្នុងប្រទេសថៃ ។ ដោយឡែក២នាក់ទៀតបានរត់គេចពីការតាមចាប់ខ្លួន ។

សារព័ត៌មានថៃបានផ្សាយថា បន្ទាប់ពីប្រព្រឹត្តអំពើបែបនេះ ពួកគេបានយកកឃ្លីបវីដេអូដែលបានថតទុក តែងប្រើដើម្បីគំរាមទារលុយ ។ លុះអត់ទ្រាំនឹងទង្វើនេះលែងបាន ក្រុមគ្រួសារក្មេងស្រីរងគ្រោះបានដាក់ពាក្យប្តឹងទៅសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង ។ ទីបំផុតពួកគេត្រូវប៉ូលិសចាប់ខ្លួនបាន២នាក់ និង២នាក់ទៀតកំពុងរត់គេចខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យដែលជាពលរដ្ឋខ្មែរទាំង២រូបនេះ ត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅកាន់តុលាការហើយក្នុងការអនុវត្តតាមផ្លូវច្បាប់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print