ក្រុមគ្រួសារសពនគរបាលអន្តោប្រវេសន៍ស័ក្តិ៤ ហេង សៅគរិរី ចាត់ទុកការស្លាប់នេះ មិនមែនជាអំពើធ្វើអត្តឃាត និងបានទទូចអោយសមត្ថកិច្ចផ្តល់យុត្តិធម៍ផង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ជនរងគ្រោះម្នាក់បានដេកស្លាប់នៅនិងមុខឡានឡិចសុីស ពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2AB -8029 នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលសមត្ថកិច្ចជំនាញខាងធ្វើកោសលវិច្ច័យអះអាងថា៖ ជាអំពើធ្វើអត្តឃាតសម្លាប់ខ្លួនឯង និងមានជម្ងឺប្រចាំកាយនោះ ត្រូវក្រុមគ្រួសារសព ចាត់ទុកថានេះជាអំពើឃាតកម្ម ដោយសូមអង្វរដ៏ទទូចអោយសមត្ថកិច្ចយកចិត្តទុកដាក់ស្រាវជ្រាវរឿងនេះ ផ្តល់យុត្តិធម៍ដើម្បីអោយសព លោក ហេង សៅគរិរី វិញ្ញាណខ័ន្តគាត់បានទៅសុគតិភពផង។

ម្ចាស់អាខោនឈ្មោះ (Ratha Chhean) អាចជាបងសាកសពជនរងគ្រោះបានសសេរក្នុងហ្វេសប៊ុកខ្លួនថា៖ ពៅទៅរហូតហេីយ។ នេះជាការពិត! ខ្ញុំព្រមទទួលស្គាល់ហេីយថាពៅពិតជាបានស្លាប់ប្រាកដមែន។ តែអ្វីដែលខ្ញុំនិងក្រុមគ្រួសារនៅតែមិនអាចទទួលយកបាននូវពត៌មានដែលចុះផ្សាយថា៖ ពៅធ្វេីអត្តឃាត!?! តេីជាអត្តឃាត ឫ ជាឃាតកម្ម!?!

យេីងខ្ញុំនៅតែសំណូមយ៉ាងទទូចសូមឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័បន្តស្រាវជ្រាវរកការពិតដេីម្បីឲ្យវិញាក្ខន្ធប្អូនប្រុសបានទៅកាន់សុគតិភពផងចុះ ដោយក្តីអនុគ្រោះ។

សូមបញ្ជាក់ថា៖ ស្ថានភាពសាកសពនៅកន្លែងកើតហេតុ គឺមានស្នាមគ្រាប់កាំភ្លើងត្រង់ក្បាល ស្ទើរតែខ្សោះ ឈាម ស្លេកស្លាំង និងដៃឆ្វេងកាន់កាំភ្លើង និងដៃម្ខាងទៀតអោយទ្រូង មើលទៅមិនសមជាអំពើធ្វើអត្ត ឃាតទេ អាចជាអំពើឃាតកម្មច្រើនជាង ព្រោះបើជនរងគ្រោះបាញ់សម្លាប់ខ្លួនឯង មិនមែនសាកសព មកស្លាប់ដោយរូបភាពរបៀបនេះទេ គឺកាំភ្លើងធ្លាក់ពីដៃ សពស្លាប់ក្នុងថ្លុកឈាម ដៃជើងអាចទាញរួញ ដោយអំណាចត្រដរខ្យល់មុនស្លាប់។ ប៉ុន្តែការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញហាក់មិនសុីចង្វាក់និងទិដ្ឋភាពជាក់ស្តែងនៃស្ថានភាពស្លាប់នៅកន្លែងកើតហេតុសោះ។

ជនរងគ្រោះជា វរសេនីយ៍ត្រី ហេង សៅគិរី បម្រើការងារនៅ នាយកដ្ឋានច្រកទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីរួចហើយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ តែមិនអស់ចិត្តត្រង់ថាគាត់ស្លាប់ ដោយអំពើធ្វើអត្តឃាតសម្លាប់ខ្លួនឯង ដោយសូមអង្វរសមត្ថកិច្ចមេត្តាបន្តស្រាវជ្រាវរឿងនេះដោយក្តីអនុគ្រោះផង៕ ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print