ចាប់បុរសជនជាតិចិន ដែលជាឃាតក សម្លាប់ និងដុតសង្សា ខ្លួនឯងចោល នៅក្បែរស្ពានព្រែកព្នៅ, មូលហេតុ ជនដៃដល់ខឹងនារីរងគ្រោះមិនព្រមយកកូនចេញ

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីនគរបាលនាំខ្លួនយកទៅសួរនាំ នៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ជនសង្ស័យបានទម្លាយប្រាប់មូលហេតុឲ្យដឹងថា ព្រោះតែខឹងសង្សារមិនព្រមយកកូនចេញ ។ នារីរងគ្រោះនិងជនសង្ស័យបានស្គាល់គ្នាអំឡុងខែតុលា ឆ្នាំ២០១៦ បានស្រឡាញ់គ្នាជ្រុលជ្រួសរហូតមាន កូន ខណៈជនសង្ស័យមានប្រពន្ធទៅហើយ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ Yang Yang បានរៀបរាប់ដំណើររឿងមុនឈាន ដល់សម្លាប់សង្សារខ្លួនថា កាលពីអំឡុងខែតុលា ឆ្នាំ២០១៦ រូបគេបានចូលមកប្រទេសកម្ពុជាមក       បម្រើការងារនៅក្រុមហ៊ុនឈ្មោះ THE PARK WAY ស្ថិតនៅផ្លូវលេខ២៧៣ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ បាន២ឆ្នាំ ក៏ស្គាល់នារីរងគ្រោះឈ្មោះ Miao Xiaolin រាប់អានរហូតក្លាយជាគូស្នេហា រស់នៅជាមួយគ្នានៅផ្ទះសំណាក់យីហោហ្វីបារីស បន្ទប់លេខ២០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យបានបន្តថា លុះនៅមុនពេលកើតហេតុ បានកើតមានជម្លោះជាមួយនារីរងគ្រោះរឿងយកកូនចេញ ព្រោះខ្លួនមានប្រពន្ធរួចហើយ តែនាងមិនព្រម ក៏យកដៃច្រានដួលទៅលើឥដ្ឋបណ្តាលឲ្យ សន្លប់ ហើយបានយកកន្សែងពោះគោរឹតកសម្លាប់តែម្តង ។ បន្ទាប់ពីនាងស្លាប់ ក៏បានទៅផ្សារទិញ វ៉ាលីស និងទិញសាំង១ដប ដឹកតាមរថយន្តម៉ាកឡិចស៊ីសពាក់ស្លាកលេខភ្នំពេញ 2AM-1334 និងទិញសាំងមួយដប រួចដឹកសាកសពយកទៅដុតចោលនៅចំណុចដីឡូតិ៍លីយ៉ុងផាត់ ហើយគេចខ្លួនទៅប្រទេសចិននៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ ។

បច្ចុប្បន្នបន្ទាប់ពីបញ្ចប់ការសួរនាំកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការបន្ដតាមនីតិវិធី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print