ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារប្រទេសវៀតណា ម ខិតខំបន្តរួមសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មាន ធានាឱ្យបានសន្តិសុខ សណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន និងបង្ក្រាបទាន់ពេលវេលានូវបទល្មើសផ្សេងៗតាមព្រំដែន ។ នេះបើតាមប្រសាសន៍ឯកឧត្តម នាយឧត្តមសេនីយ៍នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ ។
ការបង្ហាញអំពីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការបង្ក្រាបបទ ល្មើសតាមព្រំដែននេះលើកឡើង នៅក្នុងជំនួបរវាងនាយឧត្តម សេនីយ៍ នាង ផាត ជាមួយលោកឧត្តមសេនីយ៍ឯកបម្រុងង្វៀន ជីវីញ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀត ណាម នៅទីស្តីការក្រសួងការពារជាតិ នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១ ៩ នេះ។
នាយឧត្តមសេនីយ៍ នាង ផាត ថ្លែងថា៖ភាគីទាំងពីរនឹងកសាងព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការល្អ បន្តសហ ប្រតិបត្តិការរុកអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលពលីនៅ ក្នុងប្រទេសកម្ពុជា កាលពីសម័យសង្គ្រាមនៅស៊ីវិលនៅកម្ពុជា។
នាយឧត្តមសេនីយ៍បន្តថា៖ ក្រសួងការពារជាតិទាំងពីរ នឹងបន្តរួមគ្នាអនុវត្ត និងមានវិធានការដោះស្រាយឱ្យមាន ប្រសិទ្ធភាព ទប់ស្កាត់នូវយុទ្ធសាស្ត្ររបស់អមិត្ត ដែលមានឧបាយកលបំបែ កបំបាក់សន្តិភាព និងចំណងសាមគ្គីភាពកម្ពុជា-វៀតណាម។ កងទ័ពប្រទេសទាំងពីរត្រូវតែជាកម្លាំងស្នូលធានានូវស្ថិរភាព កិច្ចសហប្រតិបត្តិការ រីកចម្រើនលើគ្រប់វិស័យ ទប់ស្កាត់នូវរាល់សកម្មភាពអសកម្ម ដែលឈានដល់ការបំបែកបំបាក់សន្តិភាព និងធ្វើអស្តិរភាពកងទ័ពទាំង ពីរ។
នាយឧត្តមសេនីយ៍ នាង ផាត បញ្ជាក់ថាៈ ក្រសួងការពារជាតិទាំងពីរនឹងបន្តផ្លាស់ប្តូរប្រតិភូ នាយទាហានវ័យ ក្មេងបន្តវេន ផ្លាស់ប្តូរបទពិសោធន៍ការងារការពារសន្តិសុខកងទ័ពសហការក្នុងការបណ្តុះបណ្តាលហ្វឹកហ្វឺន បំប៉នឱ្យនាយទាហាន និងថ្នាក់ ដឹកនាំបន្តវេនលើវិស័យការពារជាតិ ព្រមទាំងបន្តកិច្ចសហប្រតិ បត្តិការរវាងកងទ័ពជើងទឹកប្រទេសទាំងពីរ និងជាមួយបណ្តាយោធភូមិភាគ ជាប់ព្រំដែនប្រទេសទាំងពីរ និងបណ្តាអង្គភាពថ្នាក់ប្រហាក់ប្រហែលរបស់ភាគីទាំងពីរ៕
ដោយ៖ សុខដុម