រាជធានីភ្នំពេញ និងធ្វើជាម្ចាស់ផ្ទៈរៀបចំមហាសន្និបាតសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំងនៅចុងឆ្នាំ២០១៩ ខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ៖ រាជធានីភ្នំពេញ និងធ្វើជាម្ចាស់ផ្ទៈរៀបចំមហាសន្និ បាតសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារំាងនៅចុង ឆ្នាំ២០១៩ខាងមុខនេះ ដោយផ្តោតសំខាន់លើការអភិវឌ្ឍទីក្រុង និងការរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយសុខដុមនីយកម្ម ។
នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំជាមួយគណៈកម្មធិការរាជធានី ខណ្ឌ សង្កាត់ និងមន្ទីរពាក់ព័ន្ធ កាលរសៀលថ្ងៃអង្គារ៏៧ រោច ខែអាសាឍ ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនិងថ្ងៃទី២៣ កក្កដា ឆ្នាំ២០១៩នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមលក្ខណៈរួចរាល់ហើយក្នុងការធ្វើជាម្ចាស់ផ្ទៈរៀបចំមហា សន្និបាតសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារំាង ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៥ ខែធ្នូ ខាងមុខនេះ ដែលនឹងមានសមាជិកចូលរួមជាង១០០ ទីក្រុង ដើម្បីជជែកពិភាក្សានិងចែករំលែកបទ ពិសោធន៍នៃការអភិវឌ្ឍទីក្រុងប្រកបដោយ និរន្តរភាព ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការរៀបចំមហាសន្និបាតនេះគឺជាមោទនភាពរបស់កម្ពុជានៅលើឆាក អន្តរជាតិដែលមានលទ្ធភាពទទួលស្វាគមន៍គណៈប្រតិភូរជាច្រើនប្រទេសមកប្រជុំនៅក្នុងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា ហើយបានបង្ហាញពីកក្តាសុខសន្តិភាពពេញបរិបូរទៅដល់អន្តរជាតិ ផងដែរ។
លោកបន្ដថា៖ កិច្ចការងារនេះយើងបានរៀប ចំសុំការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល និងជម្រាបជូន ទៅក្រសួងពាក់ព័ន្ធគណៈ រដ្ឋមន្រ្តីព្រមទាំងខេត្តចំនួន៣ទៀតមានខេត្តសៀមរាប បាត់ ដំបង និងកំពត ដែលជាទីក្រុងនិយាយភាសាបារំាងដែរ ចឹងកិច្ចការងារនេះយើងបានរៀបចំបានច្រើន ហើយកិច្ចការចម្បងរបស់យើងគឺការទទួលភ្ញៀវមកពីទីក្រុងផ្សេងៗ ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ហើយភ្ញៀវនេះធ្វើដំណើរទៅកាន់ខេត្តសៀមរាបដែលយើងត្រូវធ្វើរៀបចំបដិសណ្ឋារកិច្ច។
លោក នួន ផារ័ត អភិបាលរងរាជធានីភ្នំពេញ បានឲ្យដឹងដែរថា៖ សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារំាងដែលគ្រោងធ្វើនៅរាជធានីភ្នំពេញនេះ បានផ្តោតសំខាន់លើប្រធាន បទខួប៤០ឆ្នាំ គឺ៤០ឆ្នាំនៃការបង្កើតសមាគមអន្តរជាតិអភិបាលក្រុងប្រើ ប្រាស់ភាសាបារំាង និងខួប៤០ឆ្នាំ នៃការរំដោះរាជធានីភ្នំពេញចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ។ តាមរយៈនៃការ កំណត់យកប្រធានបទនេះ គឺបានបង្ហាញនូវអ្វីដែលជាភាពអច្ឆរិយៈរបស់រាជធានីភ្នំពេញដែលចាប់ផ្តើមពីទីក្រុងខ្មោចហើយក្លាយ ទៅជាទីក្រុងដែលមានកំណើនសេដ្ឋកិច្ចខ្ពស់នាពេលបច្ចុប្បន្ននេះ។
សូមបញ្ជាក់ថា៖ រាជធានីភ្នំពេញគឺជាទីក្រុង នាំមុខនៅតំបន់អាស៊ី ដោយសារតែរាជធានីភ្នំពេញ មានការិយាល័យអចិន្ត្រៃតែមួយគតនៅក្នុងសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារំាង ខណៈមានការិយាល័យអចិន្ត្រៃ២ផ្សេងទៀតទៅតំបន់អាហ្វ្រិក និងអ៊ឺរ៉ុប ៕

...


ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print