ភ្នំពេញ៖ នារីម្នាក់ត្រូវបានជនសង្ស័យមានគ្នាចំនួន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ125ពណ៌ខ្មៅសេរី2019អត់មានស្លាកលេខធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាកiPhoneមិនចាំសេរីបានសម្រេចហើយត្រូវសមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្វើការឃាត់ខ្លួនបានទាំង២នាក់យកទៅសួរនាំ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង
៨នឹង១៥នាទីយប់ថ្ងៃទី២៣ខែកក្តដាឆ្នាំ២០១៩តាមបណ្តោយផ្លូវលេខ២១៥នៅចំណុចក្បែរនិងស្តុបផ្សារដេប៉ូក្បែរស្ថានីយ៍ប្រេងឥន្ធៈស៊ូគីមិចស្ថិតនៅក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចខណ្ឌ7មករាបានអោយដឹងថា៖ មុនពេលកើតហេតុកម្លាំងព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានធ្វើការល្បាតឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លីកមិនចាំពណ៌មិនចាំស្លាកលេខបើកបរតាមបណ្តោយផ្លូវព្រះសីហនុក្នុងទិសដៅពីកើតទៅលិចខណៈបើកមកដល់ចំណុចកើតហេតុ ក៏ស្រាបតែលេចមុខជនសង្ស័យមានគ្នាចំនួន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ125ពណ៌ខ្មៅសេរី2019អត់មានស្លាកលេខធ្វើដំណើរទិសដៅស្រាបទិសដៅគ្នារួចជនរងគ្រោះបានដកទូរស័ព្ទដៃមកចុចក៏ត្រូវជនសង្ស័យធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាកiPhoneមិនចាំម៉ាកបានសម្រេច ហើយត្រូវបានកម្លាំងព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានដេញចាប់ប្រផាប់ចាប់ប្រភីញទៅដល់ចំណុចកន្លែងកើតហេតុខាងលើម្តុំការាស់សាំងស៊ូគីមិច ជនសង្ស័យបានរត់ឡើងទៅលើផ្ទះរបស់ប្រជាពលរដ្ឋក៏ត្រូវសមត្ថកិច្ចក្របួចជាប់បានទាំង២នាក់យកទៅសួរនាំនៅព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។
ក្រោយពេលកើតហេតុជនរងគ្រោះពេលដែលជនសង្ស័យឆក់ភ្លាមៗនោះក៏បន្តដំណើរទៅបាត់ទៅដោយមិនបានដាក់ពាក្យបណ្តឹងនោះទេ៕
ដោយ៖ ធឿនព្រែកជ័យ